- 2019-10-18 03:33:00
- ព័ត៌មាន
បងធំ Sulli រងការវាយប្រហារផ្លូវចិត្តខ្លាំងជាងគេ ឯ IU នៅបុណ្យសពជាប់មិនទៅណាទាំងអស់
- 2019-10-18 03:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងធំ Sulli រងការវាយប្រហារផ្លូវចិត្តខ្លាំងជាងគេ ឯ IU នៅបុណ្យសពជាប់មិនទៅណាទាំងអស់
ចន្លោះមិនឃើញ
បុណ្យសពរបស់ Sulli ត្រូវបានរៀបចំ ៣ថ្ងៃជាប់គ្នា ហើយមរណភាពរបស់នាង ធ្វើឲ្យមិត្តភ័ក្ដិ និងតារាៗរួមអាជីពទាំងមូលមានការសោកស្ដាយគ្រប់គ្នា។ សមាជិក ៤នាក់របស់ f(x) ក៏បានមកជុំគ្នាទាំងអស់ ដើម្បីជូនដំណើរ Sulli ជាលើកចុងក្រោយ។
ពិធីបុណ្យនេះធ្វើឡើងដោយស្ងប់ស្ងាត់ លក្ខណៈឯកជន ហេតុនេះហើយទើបគ្រប់បណ្ដាញផ្សព្វផ្សាយ ឬក្រុមអ្នកសារព័ត៌មានមិនត្រូវបានអនុញាតិឲ្យថតរូបរញ៉េរញ៉ៃ ដើម្បីជាការគោរពដល់សព និងគ្រួសារ។ ប៉ុន្តែយ៉ាងណា ក៏មានប្រភពព័ត៌មានពីវិបសាយ QQ បានលួចបង្ហើបថាគ្រប់គ្នាដែលចូលរួមបុណ្យនេះ សុទ្ធតែយំខ្លាំងគ្រប់គ្នា។ បងប្រុសធំរបស់ Sulli ពិតជាតក់ស្លុត និងខូចចិត្តខ្លាំងណាស់ ហើយអំឡុងពាក់កណ្ដាលយប់ លោកពិបាកចិត្តរហូតផឹកស្រា និងជក់បារីទៀត ព្រោះលោករងការវាយប្រហារផ្លូវចិត្តខ្លាំងពេក។
ចំណែក IU វិញក៏នៅទីតាំងពិធីដែរ ហើយបើតាមព័ត៌មានពីខាងវិបសាយកូរ៉េ IU នៅផ្ទះបុណ្យ ២ថ្ងៃជាប់គ្នាមិនទៅណាទាំងអស់ជាមួយគ្រួសារ Sulli។
អាចនិយាយបានថា IU ក៏មិនខុសពី Krystal ដែរ ពួកគេសុទ្ធតែជាមិត្តជិតស្និទ្ធរបស់ Sulli ប៉ុន្តែដោយសារភាពស្ងប់ស្ងាត់មិនមានបង្ហោះកាន់ទុក្ខនឹងដំណឹងរន្ធត់នេះលើបណ្ដាញសង្គម ទើបអ្នកខ្លះយល់ច្រឡំ និងចោទថាពួកគេមិនអើពើ ហើយថែមទាំងថាឲ្យពួកគេទៀត។ ប៉ុន្តែការពិតនៅតែជាការពិត ទង្វើទើបជារឿងសំខាន់ មានន័យថាទាំង IU និង Krystal នៅជាប់ជាមួយ Sulli និងគ្រួសារយ៉ាងស្ងប់ស្ងាត់ ហើយខូចចិត្តក៏មិនធម្មតាដែរចំពោះការបាត់បងមិត្តល្អម្នាក់នេះ៕