• 2019-10-25 04:50:00
  • ព័ត៌មាន

Luna បង្ហោះរូប ១សន្លឹករម្លឹកអតីតកាល និងក្ដីនឹករលឹកដល់ Sulli

  • 2019-10-25 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luna សមាជិក​ f(x) បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​លើ Instagram ក្នុង​ន័យ​រម្លឹក​អតីតកាល​ល្អ​ជាមួយ​សមាជិក​ ៤​នាក់​ផ្សេង​ទៀត​របស់​ក្រុម​ ពិសេស​ហាក់​ដូចជា​ចង់ឲ្យ​ Sulli បាន​ដឹង​ថា​នាង​ស្រឡាញ់​ប្អូន​ស្រី​រួម​ក្រុម​ម្នាក់​នេះ​យ៉ាងណា។

ក្នុង​ Post នោះ​ Luna បាន​សរសេរ​ថា៖ «ជូន​ចំពោះ​សមាជិក​ដែល​ខ្ញុំ​ស្រឡាញ់ ខ្ញុំ​ពិតជា​អរគុណ​ខ្លាំង​សម្រាប់​អ្នក​ទាំង​អស់​ដែល​នៅ​ជាមួយ​ខ្ញុំ​ជាប់​រយៈពេល​ ១០ឆ្នាំកន្លងមក... Sulli ដ៏​ស្រស់​ស្អាត​របស់​យើង​ បង​កំពុង​តែ​ Post ពី​ប្អូន​ហើយ។ បងបាន​​សើចសប្បាយ​ច្រើន ហើយ​ក៏​យំ​ច្រើនដង​ដែរដោយសារ​អូន... យើង​ក៏ធ្លាប់ឈ្លោះគ្នាច្រើនដង​ មិនអ៊ីចឹងហ្អី? បងសុំទោស ដែល​បង​មិន​អាច​នៅ​មើល​ថែ​អូន​ឲ្យ​បាន​ច្រើន​ជាងនេះ ហើយ​បងមិន​បាន​​ផ្ដល់​ក្ដី​ស្រឡាញ់​ឲ្យ​អូន​ឲ្យ​បាន​ច្រើនជាងនេះ។ បង​សូម​បួងសួង​សូម​ឲ្យ​ Sulli ​ស្រស់ស្អាត​របស់​បង​ រះបញ្ចេញ​ពន្លឺ​ចែងចាំង​នៅ​លើ​មេឃដ៏​សែន​ស្រស់ស្អាត។ បង​ស្រឡាញ់​អូនណាស់។ បង​ចង់​និយាយ​ថា​ អរគុណប្អូន​ណាស់ គ្មាន​ពាក្យ​អ្វី​មក​បញ្ជាក់​បាន។ អូន​ជា​ក្មេង​ស្រី​គួរ​ឲ្យ​ស្រឡាញ់ ដែល​នៅ​តែ​ជាក្មេងមិនទាន់ធំ, ប្អូន​ស្រី​របស់​បង»

រូបថតដែល Luna បង្ហោះ

រម្លឹក​កាល​ពី​ដឹង​ព័ត៌មាន​មរណៈ​របស់​ Sulli សមាជិក​ f(x) ៤នាក់​បាន​ផ្អាក​ការងារ​រៀងៗខ្លួន ដើម្បី​មក​បុណ្យ​សព​ និង​ជូន​ដំណើរ​ Sulli របស់​ពួកគេ​ជា​លើក​ចុង​ក្រោយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់