• 2019-11-02 01:00:00
  • ព័ត៌មាន

តើ ហេង វិសាល ជួបរឿងអ្វីខ្លះ ពេលគ្មានទូរសព្ទប្រើក្នុងដំណើរផ្សងព្រេងទៅខេត្តកំពង់ឆ្នាំង? (វីដេអូ)

  • 2019-11-02 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអាចទៅរួចទេ ដែលមនុស្សពីរជំនាន់ផ្សេងគ្នា មិនធ្លាប់ជួបគ្នាពីមុន មកធ្វើដំណើរផ្សងព្រេងជាមួយគ្នានៅទូទាំងប្រទេសកម្ពុជា ហើយមានទំនាក់ទំនងល្អនឹងគ្នា? “បងធំ ប្អូនប្រុស” ជាកម្មវិធីកម្សាន្តតាមទូរទស្សន៍ថ្មី មិនធ្លាប់មានពីមុន ដែលមានការចូលរួមដោយតារាភាពយន្តដ៏ល្បីលោក ទេព រិនដារ៉ូ និងតារាល្បីវ័យក្មេងក្នុងបណ្តាញសង្គម លោក ហេង វិសាល។

ថ្មី ប្លែកទៀតហើយ នៅក្នុងវគ្គថ្មីសប្តាហ៍នេះ ហេង វិសាល នឹងទទួលបានបទពិសោធន៍ជីវិតដោយគ្មានទូរសព្ទប្រើ ចំណែកលោក ទេព រិនដារ៉ូ វិញ ផ្ចិតផ្ចង់យ៉ាងខ្លាំងក្នុងការធ្វើក្អមឆ្នាំងនៅក្នុងខេត្តកំពង់ឆ្នាំង។ ប៉ុន្តែដំណើរផ្សងព្រេងមិនបញ្ចប់ត្រឹមប៉ុណ្ណឹងទេ ព្រោះពួកគាត់ត្រូវរកគ្រប់មធ្យោបាយ ដើម្បីលក់របស់ដែលពួកគាត់ផលិតបាន។

កំពង់ឆ្នាំងជាខេត្តទី ៣ សម្រាប់បងប្អូនទាំងពីរនាក់នេះ បន្ទាប់ពីពួកគាត់បញ្ចប់ដំណើរផ្សងព្រេងនៅខេត្តកំពត និងកោះកុង។ ដំណើរផ្សងព្រេងនេះនឹងបន្តទៅខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ រតនគិរី និងមណ្ឌលគិរី។ គ្រប់វគ្គនីមួយៗនឹងបង្ហាញឲ្យឃើញតាមរយៈ ទេព រិនដារ៉ូ និងហេង វិសាល នៅក្នុងស្ថានភាពផ្សេងៗ ឬបទពិសោធន៍ធ្វើរឿងរ៉ាវដែលពួកគាត់មិនធ្លាប់ធ្វើពីមុន។ ម្នាក់ៗនឹងបង្ហាញពីការបើកចិត្តទទួលយកបទពិសោធន៍ថ្មីៗ និងការបង្កើតចំណងមិត្តភាពល្អនឹងគ្នា។

ជួបជាមូយ ទេព រិនដារ៉ូ និង ហេង វិសាល និងក្នុងកម្មវិធី “បងធំ ប្អូនប្រុស” ដែលនឹងធ្វើការចាក់ផ្សាយតាមរយៈទូរទស្សន៍ប៉ុស្តិ៍លេខ ៥។

សូម​ទស្សនាវីដេអូសាច់រឿងទាំងមូល ខាងក្រោមនេះ៖

ចុចអាន៖ តារា ២ជំនាន់​ប៉ះគ្នា! ទេព រិនដារ៉ូ ប៉ះប្រុសស្អាត ហេង វិសាល ក្នុងកម្មវិធីទូរទស្សន៍ថ្មីមួយ

មតិយោបល់