- 2019-11-07 09:14:49
- ភាពយន្ត
ចំប្លង់បាត់! រឿងល្អមើលផង ឥឡូវមានលក្ខខណ្ឌមួយប្រិយមិត្តអាចទស្សនារឿង "ស្នេហាក្មេងៗ" ចុះតម្លៃដល់ ៥០%។
- 2019-11-07 09:14:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំប្លង់បាត់! រឿងល្អមើលផង ឥឡូវមានលក្ខខណ្ឌមួយប្រិយមិត្តអាចទស្សនារឿង "ស្នេហាក្មេងៗ" ចុះតម្លៃដល់ ៥០%។
ចន្លោះមិនឃើញ
ខ្សែភាពយន្តនិយាយពីសម្ព័ន្ធភាពយុវវ័យរឿង "ស្នេហាក្មេងៗ" ដែលបាន និងកំពុងធ្វើឲ្យរំជើបរំជួលក្នុងចង្កោមយុវវ័យនោះ បានដាក់បញ្ចាំងជូនទស្សនាហើយ ដោយនៅក្នុងនោះ អតិថិជន SmartVIP អាចបានទស្សនាខ្សែភាពយន្តខ្មែរខ្នាតធំមួយនេះ ជាមួយនឹងការបញ្ចុះតម្លៃដល់ទៅ ៥០% ឯណោះនៅគ្រប់សាខារោងភាពយន្ត Major Cineplex by Smart។ នេះគឺជាការរៀបចំពិសេសរបស់ Smart សម្រាប់អតិថិជនរបស់ខ្លួន។
លោក ពិសិដ្ឋ តំណាងក្រុមហ៊ុនសេវាទូរទស្សន៍ចល័តនេះ បានលើកឡើងថា ការធ្វើបែបនេះ ក៏ព្រោះតែ Smart បានវិនិយោគរួមគ្នាជាមួយនឹងផលិតកម្ម "កងចក្រភីកឈ័រ" ដើម្បីផលិតរឿងនេះឡើង។ ដូច្នេះហើយ ជាមួយនឹងការបញ្ចាំងភាពយន្តបែបយុវវ័យនេះ ក្រុមហ៊ុនរបស់លោកបានរៀបចំកាដូពិសេសសម្រាប់អតិថិជនថែមទៀតដោយ ធ្វើពិធីសម្ពោធនេះនៅរោងភាពយន្ត Major Cineplex by Smart អ៊ីអនម៉ល។
លោក តែ ឡយ ថ្នាក់ដឹកនាំផលិតកម្ម "កងចក្រភីកឈ័រ" បានឲ្យដឹងថា លោកមានមោទនភាពដែលបានធ្វើកិច្ចការនេះជាមួយ Smart បង្កើតឡើងនូវភាពយន្តដ៏ល្អមួយសម្រាប់យុវវ័យ ដោយក្នុងនោះបាននាំយកតួសម្ដែងសុទ្ធតែយុវវ័យស្អាតៗ និងមានទេពកោសល្យមកសម្ដែង ដើម្បីបង្ហាញពីភាពខុសប្លែក ហើយជាក់ស្ដែង ភាពយន្តនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីយុវវ័យ។
លោក ឡយ ថា Smart បានធ្វើកិច្ចការអស្ចារ្យមួយចំនួនរួចហើយ តាមរយៈការលើកកម្ពស់សិល្បៈចម្រៀង Original Song ក្នុងស្រុក មុនពេលឈានមកសហការជាមួយផលិតកម្មលោក ផលិតរឿងខាងលើ ដើម្បីឲ្យយុវវ័យមានឱកាសបង្ហាញទេពកោសល្យសម្ដែងរបស់ពួកគេ។ ដូច្នេះហើយ លោករីករាយចំពោះកិច្ចសហការនេះ ហើយថា ភាគីទាំងពីរនៅមានកិច្ចការរួមគ្នាមួយចំនួនទៀតនាពេលខាងមុខ។
រឿង "ស្នេហាក្មេងៗ" មានចូលរួមសម្ដែងដោយតារាពេញនិយមក្នុងស្រទាប់យុវវ័យដូចជា តារា Original Song ជា សុជាតិ អតីតជយលាភីស្រីស្អាតឆ្នាំ ២០១៥ គង់ ស្រីដែន និងដេវីតមកពីក្រុម SWSB ជាដើម។ ចំណុចគួរចាប់អារម្មណ៍ នេះសុទ្ធជាពិសោធន៍ថ្មីរបស់ពួកគេទាំងអស់។ មិនត្រឹមប៉ុណ្ណឹងសូម្បីតែអ្នកដឹកនាំរឿង គឺកញ្ញា រិទ្ធី លំអរពេជ្រ និងអ្នកនិពន្ធលោក ម៉ានិត ក៏បានអះអាងថា ជាបទពិសោធន៍ទី១ដូចគ្នាដែរ។
មិនអស់នៅឡើយ លោក តែ ឡយ ប្រាប់ទៀតថា ផលិតកម្មកងចក្រភីកឈ័ររបស់លោក ក៏ទើបតែនឹងផលិតរឿងនិយាយពីសម្ព័ន្ធស្នេហាយុវវ័យលើកទី១ដូចគ្នាដែរ។ "ផលិតកម្មខ្ញុំធ្លាប់ផលិតរឿងបាន៤រឿង សុទ្ធប្រភេទ Action Fighting តែនេះជាលើកទី១ ដែលយើងធ្វើរឿងបែបស្នេហាយុវវ័យ...ដូច្នេះហើយមិនជារឿងងាយស្រួលប៉ុន្មានទេ!"។ យ៉ាងនេះក្ដី ទាំងអស់គ្នាលើកឡើងថា ចំណុចល្អ គឺទាំងអស់គ្នាសហការគ្នាបានល្អ ទើបអ្វីៗដំណើរបានរលូត ហើយជាលទ្ធផល គឺពួកគេមោទកភាពនឹងអ្វីដែលពួកគេអាចធ្វើបាននៅពេលនេះ៕