• 2019-11-08 03:25:29
  • ចម្រៀង

ពីរោះ​តើ! បង​ប្រុស ម៉ម ពេជ្ជរិទ្ធ ងាក​មក​ច្រៀង Cover ​បទ "Perfect" ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់​ហ្មង!

  • 2019-11-08 03:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ទូរទស្សន៍ ប៉ុន្តែ​មាន​និស្ស័យ​លើ​សិល្បៈ​ចម្រៀង​លោក ម៉ម សំនៀង បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​ការ​ភ្ញាក់​ផ្អើល ក្រោយ​ពី​លោក​បាន​ងាក​មក​ច្រៀង Cover បទ​ចម្រៀង​អន្តរជាតិ​យ៉ាង​កម្រ​ក្នុង​បទ "Perfect” របស់​តារា​ចម្រៀង​អង់គ្លេស Ed Sheeran។

សំនៀង​បាន​បញ្ចេញ​វីដេអូ​ចម្រៀង Cover របស់​លោក កាល​ពី​រសៀល​ម្សិលមិញ ស្រប​ពេល​អ្នក​គាំទ្រ ក៏​ដូច​ជា​មិត្ត​ភ័ក្ត្រ​របស់​លោក​មួយ​ចំនួន​បាន​ភ្ញាក់​ផ្អើល។ ពួក​គេ​បាន​សរសើរ​ថា បង​ប្រុស​របស់ ម៉ម ពេជ្ជរិទ្ធ និង ដួង វិរៈសិទ្ធិ​នេះ បើ​ទោះ​កន្លង​មក​ឃើញ​តែ​ច្រៀង​បទ​មនោសញ្ចេតនា​ជា​ភាសា​ខ្មែរ ប៉ុន្តែ​ពេល​មក​ច្រៀង​ជា​ភាសា​អង់គ្លេស ក៏​ពីរោះ​ដែរ។ ពិសេស​គឺ​បទ​ល្បី​របស់​តារា​ចម្រៀង​អង់គ្លេស​ខាង​លើ​តែ​ម្ដង គឺ​ថា សំនៀង​ធ្វើ​បាន​ល្អ។

យ៉ាង​ណា​ក៏​ដោយ ក៏​មាន​មិត្តភ័ក្ដិ​មួយ​ចំនួន បាន​លេង​សើច និង​ចំអន់​លោក​ថា "ពីរោះ​តែ​ក្បាល​ដំបូង"។ តោះ...ឥឡូវ​ស្ដាប់​លោក ម៉ម សំនៀង ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់