• 2019-11-08 08:19:22
  • ព័ត៌មាន

YG បញ្ជាក់ថា CL មិនបន្តកុងត្រាឡើយ​ ហើយសុំឲ្យអ្នកគាំទ្រធ្វើរឿងមួយ

  • 2019-11-08 08:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា ផលិតកម្ម YG Entertainment បាន​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​​អំពី​កុង​ត្រា​ផ្ដាច់​មុខ​ជា​មួយ​ CL ដោយ​មាន​ខ្លឹម​សារ​ដូច​ត​ទៅ​នេះ ៖

"សួស្ដី​! នេះ​គឺ​ផលិតកម្ម YG Entertainment

យើង​បាន​សម្រេច​គ្នា​ជា​មួយ CL ថា​បញ្ចប់​កុងត្រា​ផ្ដាច់​មុខ​របស់​នាង ដើម្បី​គោរព​តាម​គោល​បំណង​របស់​ភាគី​ទាំង​សង​ខាង។

យើង​ចង់​ផ្ញើ​នូវ​ពាក្យ​អរគុណ​ដ៏​ជ្រាលជ្រៅ​របស់​យើង​ទៅ​កាន់​អ្នក​គាំទ្រ ដែល​ស្រឡាញ់ CL អំឡុង​ពេល​ដែល​​​ថ្កុំថ្កើង​ពេល​នៅ​ជា​តារា​​ម្នាក់​ស្ថិត​ក្រោម​ផលិតកម្ម YG Entertainment។

ក្រោយ​ពី​ប្រឡូក​ជា​សមាជិក​ក្រុម​ចម្រៀង 2NE1 នៅ​ឆ្នាំ ២០០៩ CL បាន​ធ្វើ​ជា​មេ​ក្រុម និង​ជា​អ្នក​រ៉េប​ម្នាក់ ហើយ​ក៏​បាន​​​​បង្កើត​ទំនោរ​ថ្មីៗ​នៅ​ក្នុង​ផ្នែក​ដូច​ជា​បទ​ចម្រៀង សំលៀកបំពាក់​ជា​ដើម។ នាង​ក៏​បាន​បន្សល់​នូវ​​​សមិទ្ធផល​ក្នុង​នាម​ជា​តារា​ចម្រៀង​​កូរ៉េ​ស្រី​ទោល​ដំបូង ដែល​បាន​ជាប់​​លេខ​ក្នុង​តារាង Billboard Hot 100 នៅ​ខែ​មិថុនា ឆ្នាំ ២០១៦ ផង​ដែរ។

យើង​សុំ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បន្ត​ការ​លើក​ទឹក​ចិត្ត​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សកម្មភាព​​នៅ​ថ្ងៃ​អនាគត​ថ្មីៗ​របស់ CL ហើយ​ផលិតកម្ម YG Entertainment ក៏​នឹង​សន្យា​ថា​នឹង​​លើក​ទឹក​ចិត្ត​នាង​ ដោយ​​ទឹក​ចិត្ត​ស្ម័គ្រស្មោះ​ និង​មិន​ប្រែ​ប្រួល។ សូមអរគុណ។"

គួរ​ដឹង​ថា​ដំណឹង​អំពី​ការ​បញ្ចប់​កុងត្រា​របស់ CL ជា​មួយ​ផលិត​កម្ម​ដែល​ខ្លួន​ជ្រក​កោន​អស់​ជា​យូរ​ឆ្នាំ​នោះ បាន​ផ្អើល​ចេញ​កាល​ពី​ម្សិលមិញ​នេះ៕​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ សុខហេង

មតិយោបល់