• 2019-11-15 09:54:59
  • ព័ត៌មាន

BTS កើបលុយពីទ្វីបចំនួន ៤ បានជាង ១១០ លានដុល្លារ

  • 2019-11-15 09:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ចំណាយ​ ៥ ខែ និង​ធ្វើ​ការ​​ប្រគំ​តន្ត្រី​ចំនួន ២០ លើក ក្រុម​បុរស​កូរ៉េ BTS បាន​បញ្ចប់​នូវ​ការ​ប្រគំ​តន្ត្រី​​តាម​ពហុ​កីឡដ្ឋាន​នៅ​ជុំវិញ​ពិភពលោក​លើក​ដំបូង​របស់​ខ្លួន​ឈ្មោះ "Love Yourself: Speak Yourself”។

តួ​លេខ​បាន​ពី Billboard បង្ហាញ​ថា​ BTS លក់​សំបុត្រ​ការ​ប្រគំ​តន្រ្តី​បាន​ ៩៧៦ ២៨៣ សន្លឹក ជា​មួយ​នឹង​ចំណូល​សរុប ១១៦,៦ លាន​ដុល្លារ ​ពេញ​មួយ​ការ​ប្រគំ​តន្ត្រី​នេះ ដែល​ពួក​គេ​បាន​សម្ដែង​នៅ​ក្នុង​ទីក្រុង​ផ្សេងៗ​គ្នា​ចំនួន ១០ នៅ​ក្នុង​ទ្វីប​ចំនួន ៤។

BTS ក៏​បាន​ឈរ​នៅ​តំណែង​លេខ ២ ក្នុង​បញ្ជី Hot Tours ចុង​ក្រោយ​របស់​ Billboard ប្រចាំ​ខែ​​តុលា​​​ ដែល​បញ្ជី​នេះ​មាន​ដាក់​ចំណាត់​ថ្នាក់​ការ​ប្រគំ​តន្ត្រី​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ប្រចាំ​ខែ។ ជាក់​ស្ដែង​ឆាក​ ៤ ​ចុង​ក្រោយ​នៃ “Love Yourself: Speak Yourself” ដែល​ធ្វើ​នៅ​​ទីក្រុង Riyadh ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត​ និង​ទីក្រុង​សេអ៊ូល អាច​រក​ចំណូល​បាន​សរុប ១៦ ៤៩០ ៥៨៦ ដុល្លារ។ តំណែង​លេខ​ ១ គឺ​បាន​ទៅ​លើ​តារា​ចម្រៀង Elton John ដែល​រក​ចំណូល​បាន​ជាង ២១ លាន​ដុល្លារ ពី​ឆាក​តន្ត្រី​ចំនួន ១២ ក្នុង​ទីក្រុង​ចំនួន ៨៕

ចុចអាន ៖ តារាស្រីមុខស្អាតដាច់គេនៅអាស៊ី ត្រូវបានបង្ហាញ

ប្រភព៖ Soompi ប្រែ​សម្រួល៖ សុខហេង

មតិយោបល់