• 2019-11-18 03:48:01
  • ព័ត៌មាន

អ្នកមិនចេញចិត្ត Sulli ឆ្លើយមកផុយៗ ពេលសួរអំពីការសរសេរមតិមិនល្អ

  • 2019-11-18 03:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៦ វិច្ឆិកា​ កម្មវិធី​ "Unanswered Questions” របស់​ទូរទស្សន៍ SBS បាន​ចាក់ផ្សាយ​ភាគ​ថ្មី​មួយ​មាន​ចំណង​ជើង​ថា​ថា​ “The Rumor of the Rumor of the Rumor, Who Killed Jin Li”។

​នៅ​ភាគ​នេះ​គឺ​មាន​គោល​បំណង​ចង់​ស្វែង​រក​ការ​ពិត​ពី​ក្រោយ​​រឿង​អកុសល​របស់​ Sulli។ បុគ្គលិក​របស់​​ផលិតកម្ម SM មួយ​រូប​បាន​ចែក​រំលែក​ថា​ Sulli បាន​ជួប​នឹង​អ្នក​ពិគ្រោះ​បញ្ហា​ផ្លូវ​ចិត្ត​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ចាប់​តាំង​ពី​ ៤ ឬ ៥ ឆ្នាំ​មុន ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ចិត្ត។ យ៉ាងណាក្ដី​វា​ទំនង​ជា​មិន​គ្រប់​គ្រាន់​ក្នុង​ការ​ការពារ​នាង​ពី​ការ​​សរសេរ​ Comment មិន​ពិត​ ​រឿង​គ្រួសារ និង​ រឿង​ផ្ទាល់​ខ្លួន​បាន​នោះ​ទេ។

កម្មវិធី​នេះ​ក៏​បាន​សម្ភាសន៍​ផ្ទាល់​ដល់​អ្នក​សរសេរ​ Comment ​ថា​ឲ្យ​ Sulli ​មួយ​ចំនួន ដែល​ពួក​គេ​ចែក​រំលែក​ថា​ នាង​គួរ​តែ​អាច​ទ្រាំ​នឹង​ការ​ Comment ទាំង​នោះ ដោយ​សារ​​ក្នុង​ភ្នែក​មហាជន​នាង​គឺ​ជា​តារា​ម្នាក់។ មាន​អ្នក​សរសេរ Comment ​ម្នាក់​បាន​និយា​ថា ៖ "ធ្វើ​ជា​តារា​មិន​ត្រឹម​តែ​ទទួល​បាន​ការ​ស្រឡាញ់ និង​​​ចូល​ចិត្ត​ពី​សាធារណជន​នោះ​ទេ។ ពួក​គេ​ក៏​ត្រូវ​ទទួល​ Comment ស្អប់​ ហើយ​ពួក​គេ​គួរ​តែ​អាច​ទ្រាំ និង​ទទួល​យក​វា​ ជា​ផ្នែក​មួយ​ក្នុង​នាម​ជា​តារា។ ខ្ញុំ​មិន​បាន​ប្រាប់​នាង​ឲ្យ​សម្លាប់​ខ្លួន​នោះ​ទេ។ ខ្ញុំ​មិន​ខ្វល់​ទេ ទោះ​បី​នាង​ស្លាប់ ឬ​រស់។”

ក្រោយ​​កម្មវិធី​នេះ​ចាក់​ផ្សាយ​ ​ញាំង​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​ពី​សំណាក់​​មហាជន ជុំវិញ​កម្មវិធី V App ដែល​តារាៗ​ធ្វើ​ការ​ផ្សាយ​ផ្ទាល់ និង​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​គាំទ្រ​ផ្ទាល់ ដោយ​អាន​ Comment របស់​ពួក​គេ​អំឡុង​ការ​ផ្សាយ​ផ្ទាល់។ កម្មវិធី​នេះ​មិន​មាន​ការពារ​តារាៗ​ពី Comment មិន​ល្អ​ដែល​ទទួល​បាន​​នៅ​ពេល​ផ្សាយ​ផ្ទាល់​នោះ​ទេ ដែល​ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​អំពី​តារា​ទាំង​នោះ៕

ចុចអាន ៖ តួអង្គរឿង "នំប៉័ង​បញ្ចាំស្នេហ៍" ៩ ឆ្នាំមកនេះប្រែប្រួលអស់ ហើយមានម្នាក់បានធ្វើអត្តឃាត

ប្រភព៖ Allkpop ប្រែ​សម្រួល៖ សុខហេង

មតិយោបល់