• 2019-11-18 06:39:12
  • ព័ត៌មាន

Joker ក្លាយជារឿង 17+ ដំបូងគេ រកចំណូលបាន ១ ពាន់លានដុល្លារ

  • 2019-11-18 06:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ "Joker” បាន​​ក្លាយ​ជា​ភាពយន្ត​ដែល​មាន​ការ​កំណត់​អាយុ​អ្នក​ទស្សនា (មាន​កំណត់​សម្គាល់ PG-13 ដែល​​អ្នក​អាយុ​ក្រោម ១៧ ឆ្នាំ តម្រូវ​ឲ្យ​មាន​អាណា​ព្យាបាល​មើល​ជា​មួយ) ដំបូង​គេ​អាច​រក​ចំណូល​បាន​ខ្ទង់​ពាន់​លាន​ដុល្លារ ត្បិត​ថា​មិន​មាន​ចាក់​ផ្សាយ​នៅ​ប្រទេស​ចិន​ក្ដី។

វា​គឺ​ជា​ខ្សែ​ភាពយន្ត​ទី​បួន ដែល​ផលិត​ឡើង​ផ្អែក​តាម​សៀវភៅ​ត្លុក​ DC អាច​រក​ចំណូល​បាន​ខ្ទង់​ពាន់​លាន​ដុល្លារ បន្ទាប់​ពី​ភាពយន្ត The Dark Knight, The Dark Knights Rises និង Aquaman។ ពេល​នេះ Joker ជា​ភាពយន្ត​ 17+ ល្បី​ជាង​គេ អាច​យក​ឈ្នះ​ Dealpool 2 (រក​ចំណូល​បាន​ ៧៨៥ លាន​ដុល្លារ) ជា​ម្ចាស់​កំណត់​ត្រា​ចាស់។

ភាពយន្ត​ Joker នេះ​ដែរ គេ​ប៉ាន់​ស្មាន​ថា​អាច​រក​ប្រាក់​ចំណេញ​បាន​ប្រមាណ ៦០០ លាន​ដុល្លារ ខណៈ​ដែល​ថ្លៃ​ផលិត​​​ចំណាយ​អស់​ ៧០ លាន​ដុល្លារ និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​អស់ ១២០ លាន​ដុល្លារ។ គិត​ត្រឹម​បច្ចុប្បន្ន​នេះ Joker អាច​រក​ចំណូល​បាន​សរុប ១ ០១៦ លាន​ដុល្លារ៕

ចុចអាន ៖ ឡូយ​ៗ​ដល់! Style ធ្វើ​ខ្លួន​របស់​ស្រី​ស្អាត ប្រុស​ស្អាត​ក្នុង​ថ្ងៃ​សម្ពោធ​រឿង "Young Love”

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់