• 2019-11-19 07:51:55
  • ព័ត៌មាន

ឡូយ​ណាស់! ថមមី បញ្ចេញ​ទីតាំង​ដែល​ត្រូវ​ទៅ​ក្រេប​ទឹក​ឃ្មុំ គឺ​មាន​ដល់​ទៅ​៨​ប្រទេសឯណោះ!

  • 2019-11-19 07:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ថមមី និង តារា​ចម្រៀង សួស វីហ្សា គ្រោង​​នឹង​ចូល​រោង​ការ​បញ្ចប់​ភាព​​នៅ​លីវ​ចុង​ខែ វិច្ឆិកា​ខាង​មុខ​នេះ​ហើយ ដោយ​បន្ទាប់​ពី​រៀប​ការ​រួច គូស្នេហ៍​​សិល្បៈ​១គូ​នេះ​នឹង​ដឹកដៃ​គ្នា​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ឯ​ក្រៅ​ប្រទេស​​រហូត​ដល់​ទៅ​៨ប្រទេស​ឯណោះ។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី សាមី​ខ្លួន​ខាង​​ប្រុស។

ប្រទេស​ដែល ​ថមមី នឹង​ដឹក​ដៃ អនាគត​ប្រពន្ធ​របស់​ខ្លួន​​ចេញ​​ទៅ​ក្រេប​ទឹក​ឃ្មុំ​មាន ប្រទេសបារាំង ស្វីស អេស្ប៉ាញ ហុឡង់ដ៍ អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ និង ដាណឺម៉ាក។ ថមមី បាន​ឲ្យ​ដឹង​​ថា ពួក​គេ​​មាន​គម្រោង​ចេញ​ទៅ​១ខែ ហើយ​​បច្ចុប្បន្ន​ឯកសារ​របស់​ពួក​គេ​កំពុង​តែ​រៀបចំ​ដាក់​ចូល​ស្ថានទូត ដើម្បី​ស្នុំ​សុំ​ទិដ្ឋាការ។

ថ្ងៃ​រៀបការ​ឯណោះ ពួក​គេ​នឹង​ត្រូវ​ធ្វើ​នា​​ថ្ងៃ​ទី​២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅ​ឯ​​​មជ្ឈមណ្ឌល​ព្រីមៀរ សែន សុខ ដោយ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ គ្រោង​ចំណាយ​ជា​ច្រើន​ម៉ឺន​ដុល្លារ ក្នុង​នោះ អ្នក​ទាំង​ពីរ​បាន​​អញ្ជើញ​ភ្ញៀវ ជាង​១២០តុ ​ឯណោះ។

សួស វីហ្សា និង ថមមី ត្រូវ​បាន​គេ​ដឹង​ថា បាន​ប្រឡូក​​ជា​មួយ​ការងារ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពួក​គេ​ទាំង​ពីរ ទើប​តែ​ស្រលាញ់​គ្នា​ខ្ទង់​​២​ឆ្នាំ​មក​នេះ​ប៉ុណ្ណោះ។ ក្រោយ​ពី​មើល​ចិត្ត​គ្នា​បាន​ដិត​ដល់​ហើយ ពួក​គេ​ក៏​សម្រេច​បើក​ចំហ​ទំនាក់​ទំនង​មួយ​នេះ និង​បាន​កសាង​សមិទ្ធផល​មួយ​ចំនួន​ជាមួយ​គ្នា​មុន​រៀប​ការ ក្នុង​នោះ​ពួក​គេ​បាន​ទិញ​រថយន្ត​ទំនើប​ម៉ាក Mazdar និង​ផ្ទះ​វីឡា​ធំ​មួយ សម្រាប់​ជា​កន្លែង​សាង​ទ្រនំ​ស្នេហ៍​ពួក​គេ​ទៀត​ផង៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់