- 2019-11-25 07:53:58
- ជីវិតតារា
ក្មេងស្រីសម្ដែងរឿងជាមួយ ទិនហ្វី ប្រាប់ផលលំបាកពីក្រោយភាពល្បីឈ្មោះទាំងក្មេង
- 2019-11-25 07:53:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្រីសម្ដែងរឿងជាមួយ ទិនហ្វី ប្រាប់ផលលំបាកពីក្រោយភាពល្បីឈ្មោះទាំងក្មេង
ចន្លោះមិនឃើញ
នៅឆ្នាំ ២០០៨ Xu Jiao ត្រូវបានតារាកំប្លែងហុងកុង Stephen Chow ដែលគ្រប់គ្នាស្គាល់ថា ទិនហ្វី ជ្រើសរើសសម្ដែងក្នុងខ្សែភាពយន្តកំប្លែងបែបវិទ្យាសាស្ត្រមានចំណងជើងថា CJ7។ ពេលនោះ Xu Jiao ត្រូវកោរសក់របស់ខ្លួនចេញ ដើម្បីដើរតួជាកូនប្រុសទិនហ្វី ហើយសមត្ថភាពសម្ដែងនៅពេលនោះត្រូវបានទស្សនិកជនកោតសរសើរ។
ភាពយន្តដែលអាចរកចំណូលបាន ៥៤ លានដុល្លារ ពីទូទាំងពិភពលោក បានជួយឲ្យ Xu Jiao ក្លាយជាតារាល្បីមួយរូប។ នាងបានឈ្នះពានរង្វាន់តារាសម្ដែងចំណូលថ្មីល្អដាច់គេ ក្នុងកម្មវិធី Hong Kong Film Awards លើកទី ២៨។
ពេលនេះ Xu Jiao មានអាយុ ២៣ ឆ្នាំហើយ ហើយក្នុងកិច្ចសម្ភាសន៍មួយជាមួយ South China Morning Post នាងបាននិយាយថា ភាពល្បីល្បាញទាំងវ័យក្មេងប្រៀបដូចជាកាំបិតមុខពីរសម្រាប់នាង។
នាងនិយាយថា ៖ "អ្នកនិពន្ធប្រលោមលោកចិនដ៏ល្បី Eileen Chang បាននិយាយថាភាពល្បីល្បាញគួរមកដល់លឿន (សម្រាប់អ្នកដែលចង់បានវា)។ ប៉ុន្តែភាពល្បីល្បាញទាំងវិញក្មេង គឺមានសម្ពាធ … អ្នកបាត់បង់សិទ្ធឯកជន។ សកម្មភាពរបស់អ្នកនៅទីសាធារណៈគឺមានគេតាមមើល និងក្លាយជាប្រធានបទដែលមហាជនពិភាក្សា។ មហាជនប្រើប្រាស់កែវពង្រីកដើម្បីមើលចន្លោះប្រហោងរបស់អ្នក។”
Xu Jiao មានអារម្មណ៍ថាមានសម្ពាធពីចំណាប់អារម្មណ៍ដែលខ្លួនទទួលបាន នៅពេលចម្រើនវ័យពីមួយថ្ងៃទៅមួយថ្ងៃ។ "វាជាហេតុផលមួយដែលខ្ញុំទៅរៀននៅអាមេរិក។ ពេលចេញទៅរៀនក្រៅប្រទេស ខ្ញុំអាចបែកចែកឲ្យស្មើគ្នាបានរវាងភាពល្បីល្បាញ និងភាពជាឯកជន និងរវាងការងារនិងការសិក្សាផងដែរ។”
Xu Jiap ដែលបច្ចុប្បន្នជានិស្សិតផ្នែកភាពយន្តនៅសកលវិទ្យាល័យ Art Centre College of Design ក្នុងរដ្ឋ California បានលេចមុខក្នុងខ្សែភាពយន្ត និងខ្សែភាពយន្តភាគមួយចំនួន ដែលឆ្លៀតថតអំឡុងពេលសម្រាកពីការសិក្សា។
កន្លងមកតារាវ័យ ២៣ ឆ្នាំនេះ ធ្លាប់សម្ដែងក្នុងខ្សែភាពយន្តជាច្រើន ប៉ុន្តែការសម្ដែងជាកូនប្រុសរបស់ទិនហ្វី ក្នុងរឿង CJ7 នៅតែជាកិច្ចការលំបាកជាងគេ។ នាងនិយាយថា ៖ "វាមិនងាយស្រួលនោះទេសម្រាប់ក្មេងស្រីម្នាក់ សម្ដែងធ្វើជាក្មេងប្រុស។ ខ្ញុំមិនធ្លាប់បានទទួលការហ្វឹកហាត់បែបផ្លូវការអ្វីនោះទេមុនសម្ដែងតួនេះ។ ការណែនាំរបស់ Stephen Chow និងការតាំងចិត្តរបស់ខ្ញុំ គឺជាហេតុផលដែលខ្ញុំអាចជម្នះវាបាន៕”