• 2019-11-25 08:41:29
  • ស្ទីលតារា

LISA មានឈ្មោះក្នុងបញ្ជីតារាមានឥទ្ធិពលជាងគេខាងស្លៀកពាក់ប្រចាំឆ្នាំ ២០១៩

  • 2019-11-25 08:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ការ​វិភាគ​លើ​ទិន្នន័យ និង​​ទំនោរ​នៃ​ការ​ Search នៅ​ក្នុង​ឆ្នាំ ២០១៩ រួច​មក Lyst បាន​បញ្ចេញ​នូវ​បញ្ជី "Year in Fashion, 2019” ដែល​មាន​បង្ហាញ​ឈ្មោះ​តារា​​កំពូល​ទាំង ១០ នាក់ មាន​ឥទ្ធិពល​ជាងគេ​បំផុត​​លើ​ការ​ស្លៀកពាក់។ ​​គេ​ឃើញ​ថា​មាន​តែ​ Lisa ប៉ុណ្ណោះ​ជា​តារា​អាស៊ី​តែ​ម្នាក់​​គត់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី។

តារា​ដែល​បាន​មាន​ឈ្មោះ​ក្នុង​បញ្ជី គឺ​ដោយ​សារ​ការ​រៀប​ចំ​ខ្លួន​របស់​ពួក​គេ នាំ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​ស្វែង​រក (Search) សម្រាប់​សំលៀកបំពាក់​ដែល​ពួក​គេ​ប្រើ​ប្រាស់, មាន​កើន​ឡើង​ចំនួន​លក់, ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ និង​ការ​លេច​ឈ្មោះ​លើ​បណ្ដាញ​សង្គម​ក្នុង​ពេល ១២ ខែ​ចុង​ក្រោយ។

​​​Lisa សមាជិក​ក្រុម BLACKPINK ឈរ​នៅ​តំណែង​លេខ ៦ ហើយ​អត្ថបទ​ក៏​បាន​លើក​ឡើង​ថា​​ពេល​នេះ Lisa ជា​តារា​ K-Pop ដែល​មាន​អ្នក Follow ច្រើន​ជាង​គេ​បំផុត​នៅ​លើ Instagram។ Lyst បញ្ជាក់​ថា​ Lisa បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ជា​មួយ​កាបូប Celine Triomphe ដែល​ធ្វើ​ឲ្យ​ការ Search អំពី​កាបូប​នេះ​កើន​ឡើង​ ៦៦%។

តារា​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​​ក្នុង​បញ្ជី​រួម​មាន Meghan Markle, Timothee Chalamet, Zendaya, Billie Eilish, Cardi B, Kylie Jenner, Lizzo, Harry Styles និង Billy Porter៕​

ចុចអាន ៖ មើលស្ទីលរបស់តារាល្បីៗ លើកម្រាលព្រំកម្មវិធី AMA ព្រឹកនេះ

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់