• 2019-11-26 08:38:17
  • ចម្រៀង

ពាក្យ "តារា​ស្រឡាញ់​គ្នា​មិន​ដែល​បាន​យូរ" សួស វីហ្សា និង​ថមមី ចេញ​បទ​ចម្រៀង​រួម​គ្នា​មួយ​បទ

  • 2019-11-26 08:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​រៀប​មង្គលការ​ក្លាយ​ជា​ស្វាមី ភរិយា និង​គ្នា​ទៅ​ហើយ​នោះ ស្រាប់​តែ​នៅ​ម្សិលមិញ​នេះ សួស វីហ្សា និង​ ថមមី បាន​បញ្ចេញ​វីដេអូ​ចម្រៀង​រួម​គ្នា​ក្នុង​បទ​ចម្រៀង​មួយ​បទ ព្រម​ទាំង​បាន​ច្រៀង​រួម​គ្នា​ជា​លើក​ដំបូង​ថែម​ទៀត។

បទ​ចម្រៀង​នោះ​មាន​ចំណង​ជើង​ថា "បេះដូង"។ ពួក​គេ​រួម​គ្នា​សារសព្ទ​ពី​ការ​ស្រឡាញ់​គ្នា​ស្ម័គ្រ​ស្មោះ​របស់​ពួក​គេ ក៏​ដូច​ជា​ហេតុផល​ដែល​ពួក​គេ​ទាំង​ពីរ​បាន​ជ្រើស​រើស​គ្នា​រៀង​ខ្លួន ក្នុង​នោះ​គឺ​ថា ពួក​គេ​ស្រឡាញ់​គ្នា គឺ​កើត​ឡើង​ពី​បេះដូង​ពិត​ៗ ជា​អ្វី​ដែល​ផុស​ចេញ​ពី​ក្នុង មិន​មែន​អ្វី​ដែល​គ្រប់​គ្នា​អាច​ឃើញ​ដោយ​កែវ​ភ្នែក​ហើយ​នៅ​ក្រៅ​ខ្លួន​នោះ​ទេ។

ដូច្នេះ​ហើយ ជម្នះ​ពាក្យ​ថា "តារា​ស្រឡាញ់​គ្នា​មិន​ដែល​បាន​យូរ" ពួក​គេ​ទាំង​ពីរ​សន្យា និង​តាំង​ចិត្ត​ថា នឹង​កាន់​ដៃ​គ្នា​ដើរ​លើ​វិថី​ជីវិត​ថ្មី វិថី​របស់​មនុស្ស​ពីរ​នាក់​នេះ​ដើរ​ទៅ​មុខ​រហូត ទោះ​ជា​មាន​ឧបសគ្គ​អ្វី​ក៏​មិន​រួញរា។

សួស វីហ្សា និង ថមមី  គឺ​ជា​គូ​ចុង​ក្រោយ​ដែល​មាន​ដំណឹង​ចូល​រោង​ការ​នៅ​ចុង​ខែ​វិច្ឆិកា​នេះ ក្នុង​ចំណោម​គូ​សិល្បករ​៣​គូ​ដែល​ត្រូវ​រៀបការ​ក្នុង​ខែ​នេះ។ តាម​កាល​វិភាគ​ផ្លូវ​ការ តារា​ចម្រៀង​ហង្សមាស និង​តារា​សម្ដែង​ប្រុស នឹង​ចូល​រោង​ជ័យ​នៅ​ថ្ងៃ​ទី ២៩ វិច្ឆិកា ២០១៩​ចុង​សប្ដាហ៍​នេះ។

តោះ...ឥឡូវ​មក​ស្ដាប់​ការ​អធិប្បាយ​ពី​បេះដូង​របស់​ពួក​គេ​ទាំង​ពីរ​តាម​រយៈ​វីដេអូ​ចម្រៀង "បេះដូង" ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់