• 2019-11-28 04:59:46
  • ព័ត៌មាន

ពិធី​ការិនី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ការ​អស់​ជិត ១០ម៉ឺន​ដុល្លារ យប់​មិញ​តារា​ចូល​រួម​ព្រោងព្រាត

  • 2019-11-28 04:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កែវ សីហា បាន​លា​ងារ "កញ្ញា" ត្រឹម​យប់​មិញ ក្រោយ​ពី​អ្នក​នាង​បាន​រៀបការ​ជាមួយ​លោក​គ្រូពេទ្យ​វ័យ​ក្មេង​យប់​មិញ ក្លាយ​ជា​គូ​ស្វាមី ភរិយា​តាម​ប្រពៃណី ក្នុង​ពិធី​យ៉ាង​ឧឡារិក​ដែល​បាន​ចំណាយ​សម្រាប់​ពិធី​ទាំង​មូល​អស់​ដល់​ទៅ​ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ដឹ​ព្រីមៀ​សែន​សុខ ដោយ​មាន​ភ្ញៀវ​កិត្តិយស​ដល់​ទៅ​ជិត​ជាង​៨០​តុ​ឯណោះ។ តាម សីហា បញ្ជាក់​ថា តាម​គម្រោង​ដំបូង គ្រោង​ធ្វើ​ត្រឹម​តែ ៧៨តុ ប៉ុន្តែ​ជាក់​ស្ដែង​ភ្ញៀវ​មក​ច្រើន ដូច្នេះ​ហើយ​បាន​កុម្ម៉ង់​តុ​បន្ថែម​ចំនួន​៨​តុ​ថែម​ទៀត។ នៅ​ក្នុង​ចំណោម​នេះ ពិធីការិនី​រូប​ស្រស់ បញ្ជាក់​ថា ភ្ញៀវ​សិល្បៈ​ប្រមាណ​ជា ២០​តុ។

កែវ សីហា បាន​ស្វាមី​ធ្វើ​គ្រូ​ពេទ្យ ក្រោយ​ពី​បាន​សេព​គប់​គ្នា​អស់​រយៈ​ពេល​យ៉ាង​យូរ។ ក្រោយ​រៀបការ​នាង​បញ្ជាក់​ថា នឹង​នៅ​តែ​បន្ត​ការងារ​សិល្បៈ ពោល​គឺ​ជា​ពិធីការិនី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​តាម​ធម្មតា មិន​មាន​គម្រោង​ឈប់​ឡើយ បើ​ទោះ​ជា​បាន​ស្វាមី​ជា​គ្រូ​ពេទ្យ​ក៏​ដែល​អាច​ផ្គត់ផ្គង់​នាង​ឲ្យ​រស់​បាន​ស្រួល​ក៏​ដោយ។ សីហា បញ្ជាក់​ថា បែប​នេះ​ក្ដី នាង​ក៏​ត្រូវ​មើល​លើ​ទឹក​ចិត្ត​ស្វាមី​នាង​ដែរ ប្រសិន​លោក​ចង់​ឲ្យ​ឈប់ នាង​នឹង​ឈប់។

ទោះ​ជា​បែប​នេះ​ក្ដី លោក សត្យា បញ្ជាក់​ថា សម្រាប់​លោក​មិន​បញ្ហា​នោះ​ទេ ភរិយា លោក​ស្រឡាញ់​ការងារ​នៅ​ចង់​បន្ត ក៏​មិន​ថ្មី​ដែរ ពោល​គឺ​លោក​តាម​ចិត្ត​ភរិយា​ដែរ។

វិល​មក​ពិធី​ទទួល​ភ្ញៀវ​កិត្តិយស​ពិសា​ភោជនីយ​អាហារ​យប់​មិញ​នេះ​វិញ ឃើញ​ថា អធិកអធម​មិន​ធម្មតា​ហើយ ជា​មួយ​គ្នា មិត្ត​រួម​អាជីព​ជា​សិល្បករ​របស់​នាង ក៏​ចូល​រួម​ច្រើន​កុះករ​ដែរ។ តោះ...ទស្សនា​ទិដ្ឋភាព​យប់​មិញ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់