• 2019-11-29 01:00:00
  • ព័ត៌មាន

ព្រឹទ្ធាចារ្យចាប៉ីដងវែង៖ <<អ្នករៀនចាប៉ីច្រើនងងឹងភ្នែក>> ជារឿងមិនពិត

  • 2019-11-29 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃ្លាមួយថា < អ្នករៀនចាប៉ីច្រើនងងឹងភ្នែក>> ដែលមនុស្សមួយចំនួនលើកឡើងនេះធ្វើឲ្យព្រឹទ្ធាចារ្យចាប៉ីជើងចាស់បដិសេធថាវាជារឿងមិនពិត និងជាមូលហេតុដែលនាំឲ្យមនុស្ស​ និងយុវជនជំនាន់ក្រោយអត់ហ៊ានមករៀនដើម្បីបន្តវេនថែរក្សាមរតរបស់ដូនតាខ្មែរមួយនេះបន្តទៀត។

ព្រឹទ្ធាចារ្យចាប៉ីដងវែងលោក​ អ៉ិន សារុន អាយុ ៧៦ ឆ្នាំ បានឆ្លើយបដិសេដនឹងឃ្លា < អ្នករៀនចាប៉ីច្រើនងងឹងភ្នែក>> ថា “មុននឹងឆ្លើយខ្ញុំសួរបកទៅវិញថា ចុះអ្នកមិនរៀនចាប៉ីងងឹតភ្នែកដែរនោះមិនថាផង ហើយគាត់ងងឹតហ្នឹងមកពីអីដែរ? គ្រូចាប៉ីសម័យមុនដូច តា ម៉ម សុន តាចង្កូមប្រាំបី តាពូថៅដៃ ពួកគាត់មានពិការភ្នែកមកពីណា។ ដូចខ្ញុំផ្ទាល់គឺងងឹតហើយបានរៀនចាប៉ី មិនមែនរៀនចាប៉ីហើយងងឹតទេ ចាប៉ីគេមិនឲ្យសម្តែងឡកទេគឹគេច្រៀងដើម្បីចិញ្ចឹមជីវិត។ អីចឹងឃ្លាថា ** << អ្នករៀនចាប៉ីច្រើនងងឹងភ្នែក>> ខ្ញុំមិនអាចទទួលយកទេ ខ្ញុំសុំបដិសេធចេញថាវាមិនពិតទេ។ ”

(ឆ្វេង) ព្រឹទ្ធាចារ្យចាប៉ីដងវែងលោក​ អ៉ិន សារុន (ស្តាំ) ព្រឹទ្ធាចារ្យចាប៉ីដងវែង លោក ឯ យិន

ព្រឹទ្ធាចារ្យចាប៉ីដងវែងទសវត្សរ៍ទី៨០ លោក ឯ យិន បានលើកឡើងបដិសេធថា “ << អ្នករៀនចាប៉ីច្រើនងងឹងភ្នែក>> ឃ្លានេះមិនត្រឹមត្រូវទេ ភាសានេះក៏មិនល្អដែរពាក្យនេះធ្វើឲ្យអ្នកភ្លឺៗលែងចង់ហ៊ានរៀនចាប៉ីព្រោះក្លាចតែរៀនគឺងងឹតហើយ។ ការពិតគឺអ្នកងងឹតទេដែលទៅរៀនចាប៉ី ព្រោះដោយសារអ្នកងងឹតមិនដឹងចាប់អាជីពអីនឹងគេ​ អីចឹងគ្នាចង់ស្នងមរតចាប៉ីគ្នាក៏ប្រឹងរៀនទៅ រៀននឹងដើម្បីយកជាអាជីពទ្រង់ទ្រង់ជីវភាព និងជួយចូលរួមទ្រទ្រង់វប្បធម៌ខ្មែរឲ្យរុងរឿង និងកុំឲ្យបាត់បង់។ ” ។ ខ្ញុំពិការភ្នែកដោយធ្វើទាហានក្នុងសង្គ្រាម មិនមែនពិការភ្នែកឲ្យសាររៀនចាប៉ីទេ។

ព្រឺទ្ធាចារ្យចាប៉ីដងវែងរបស់កម្ពុជាក្នុងនោះរួមមាន ព្រឹទ្ធាចារ្យ ពូថៅ ដៃ, ប្រាជ្ញ​​ ឈួន, គង់​ ​ណៃ​, ចង្គូម ប្រាំបី, ម៉ម សុន, អ៉ិន សារុន,ឯល បៀន, ឯ យិន, នេត ប៉េ, សិន សយ, កែវ ហឿន, សួន សាន, គុយ ហ៉ីន និងអ្នកចាប៉ីដងវែងបច្ចុប្បន្នមាន លោក ពេជ សារ៉ាត់, សាន វណ្ណឌឿន, ឌួង សុខគា៕

ចង់ជួប​ព្រឹទ្ធាចារ្យផ្ទាល់ និងទស្សនាការសម្តែងពិសេសចាប៉ីដងវែង ដែលមានសិល្បករ សិល្បការិនី ៤៤នាក់រួមគ្នាកុំភ្លេចទៅជួប និងទស្សនាផ្ទាល់នៅមហោស្រពចាប៉ីដងវែងឆ្នាំ២០១៩រយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃ ២៧-២៨-២៩ វិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់