• 2019-11-29 03:32:14
  • ចម្រៀង

បាន​សប្បាយ​ហើយ​ ជួយ​ជាតិ​ទៀត! តន្រ្តី​សប្បុរស​ធម៌​ពី​តារា​ Original ល្បីៗ រក​លុយ​ជួយ​ពេទ្យ​គន្ធ​បុប្ផា​

  • 2019-11-29 03:32:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ចនា កញ្ញា​ពេជ្រ សោភា កញ្ញា Adda លោក G-Devith កញ្ញា​ Laura Mam លោកអូន និងកញ្ញា​​ទេព បូ​ព្រឹក្ស នឹង​រួម​គ្នា​សម្តែង​​ក្នុងកម្ម​វិធី​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​របស់ក្រុមហ៊ុន Smart ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​រោង​មហោ​ស្រព​កោះ​ពេជ្រ ក្នុង​រាជ​ធានី​ភ្នំ​ពេញ ក្រោម​ទស្សន​ទាន​​ «ធ្វើរឿងល្អថ្ងៃនេះ»​។

សំបុត្រ​មួយ​សន្លឹក​មាន​តម្លៃ​​តែ ១០​ដុល្លារ ហើយ​រាល់​ប្រាក់ចំណូលពីការលក់សំបុត្រ​ទាំង​អស់ នឹង​​ត្រូវ​​បរិ​ច្ឆាក​ទៅ​ឲ្យមូលនិធិគន្ធ​បុប្ផា​កម្ពុជា​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុមហ៊ុន Smart នឹង​បរិច្ចាគ​​ថវិកា​​បន្ថែម​១០​ដុល្លារ ទៅ​​​លើ​រាល់​ចំនួន​​​​សំបុត្រ​ដែល​បាន​លក់​ចេញ​ ដើម្បី​​បន្ថែម​ថវិកា​សម្រាប់​មូលនិធិ​ពី​​ការ​លក់​​សំបុត្រ។​ រាល់​អតិថិជន​ទិញ​សំបុត្រ​ចូល​ទស្ស​នា​ទាំង​អស់ នឹង​ក្លាយ​​សមាជិក​គាំទ្រ​មូលនិធិគន្ធ​បុប្ផា​កម្ពុជា​។ សាធារណ​ជន​ក៏​អាច​ធើ្វ​ការ​បរិច្ឆេទ​បន្ថែម​ទៀត​តាម​រយៈ​ការ​ទិញ​​សម្ភារៈ​ផ្សេង​ៗ​ក្នុង​ការ​ប្រគំ​​តន្ត្រី​នេះ​ផងដែរ​»​។

ក្នុង​នាម​ជា​អ្នក​ផ្តួច​ផ្តើម​​​​កម្មវិធី​ប្រគំ​តន្ត្រី​នេះ ក្រុមហ៊ុន Smart រួម​​ជាមួយ​នឹង​ដៃ​គូ​​សហ​ការ​ជាច្រើន​ទៀត នឹង​​រ៉ាប់​រង​រាល់​ការ​ចំណាយ​ទាំង​អស់ ដែល​មាន​ចំនួន​មិន​តិច​ជាង ១០០ ០០០ ដុល្លារ​​ឡើយ​សម្រាប់​ការ​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ ក៏​ដូច​ជា​​ការ​បង្កើត​យុទ្ធ​នា​ការ​ស្វែង​យល់​បន្ថែម​ ដើម្បី​​បង្កើន​ការ​បរិច្ឆេទ​ជា​សាធារណៈ​សម្រាប់​​មូលនិធិ​នេះ​។​ លើស​ពី​នេះ​ទៅទៀត ​ក្រុមហ៊ុន Smart ក៏​បាន​សន្យា​​ផ្ដល់​ថវិកា​បង្គ្រប់​​ចំនួន​ទឹក​ប្រាក់​​បរិច្ចាគ​ផង​ដែរ ប្រសិន​បើ​ទឹក​ប្រាក់​ដែល​ប្រមូល​បាន​ពី​ការ​លក់​សំបុត្រ និង​​សម្ភារៈ​ផ្សេង​ៗ មាន​ចំនួន​តិច​ជាង​​គោល​ដៅ​ដែល​​ត្រូវ​បាន​កំណត់​ចំនួន ១០០ ០០០ ដុល្លារ​នោះ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​ការ​ប្រគំ​តន្ត្រី​ខាង​មុខ​នេះ សូម​តាម​ដាន​លើ​គេហ​ទំ​ព័រ Facebook ខាង​ក្រោម​នេះ៖ Smile Charithy by Smart និង Smart for Cambodia ឬ​ចូល​ទៅកាន់​គេ​ទំ​ព័រ www.smart.com.kh

អត្ថបទ៖ សុខណា

មតិយោបល់