• 2019-11-29 03:21:29
  • ចម្រៀង

ចេញហើយ! Teaser បទចម្រៀងថ្មីរបស់ CL (វីដេអូ)

  • 2019-11-29 03:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បទ​ចម្រៀង​ថ្មី​ដំបូង​​របស់ CL ក្រោយ​​​ចេញ​ពី​ផលិតកម្ម YG ​ត្រូវ​បាន​ពន្យារពេល​ចេញ​ផ្សាយ នៅ​ពេល​នេះ​តារា​រ៉េប​រូប​នេះ​បាន​បង្ហោះ​នូវ Teaser នៃ​បទ​ថ្មី​ដែល​​មាន​ចំណង​ជើង​ថា "In The Name Of Love”។

Teaser នេះ​មិន​មាន​​បន្លឺ​នូវ​សាច់​​ភ្លេង​នោះ​ឡើយ ​ដោយ​មាន​ឮ​តែ​សំឡេង​ស្រែក​ច្រៀង​របស់ CL តែ​ប៉ុណ្ណោះ។ បទ​ "In The Name Of Love” នេះ​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ៤ ខែ​ធ្នូ​ខាង​មុខ។

គួរ​ដឹង​ថា​ CL មាន​គម្រោង​ចេញ​បទ​ចម្រៀង​ថ្មី​នៅ​ថ្ងៃ​ទី ២៥ វិច្ឆិកា​ ប៉ុន្តែ​ស្រាប់​តែ​ត្រូវ​ពន្យារពេល​សិន​ ដោយ​សារ​មាន​ហេតុការណ៍​តក់ស្លុត​ពី​មិត្ត​រួម​អាជីព Hara។ ​គួរ​ដឹង​ថា​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា​ ជា​ថ្ងៃ​ដែល​ក្រុម​ចម្រៀង 2NE1 ប្រកាស​បំបែក​ក្រុម​ជា​ផ្លូវ​ការ៕

ចុចអាន ៖ CL សម្រេចពន្យារពេល​ចេញ​បទថ្មី ដើម្បីជាការគោរពដល់ Hara

អត្ថបទ៖ សុខហេង

មតិយោបល់