- 2019-12-01 04:46:42
- ព័ត៌មាន
ដោយសារមិត្តភាព បវរកញ្ញាថៃលេខ១ដ៏ស្រស់ស្អាត ឡើងមកសម្ពោធហាងក្នុងប្រទេសកម្ពុជា
- 2019-12-01 04:46:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសារមិត្តភាព បវរកញ្ញាថៃលេខ១ដ៏ស្រស់ស្អាត ឡើងមកសម្ពោធហាងក្នុងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
បវរកញ្ញាលេខ១ថៃ កញ្ញា Phannaporn Soogchod បានលេចវត្តមានគួរឲ្យភ្ញាក់ផ្អើលនៅក្នុងកម្មវិធីសម្ពោធហាងមួយនៅប្រទេសកម្ពុជា ក្រោយពីនាង បានឈ្នះជយលាភី DEVI SRI SIAM 2019 (បវរកញ្ញាស្រីទេវីស្យ៉ាមប្រចាំប្រទេសថៃ) ថ្មីៗ។
ស្រីស្អាតថៃ បានលេចមុខជាមួយសិល្បករខ្មែរយ៉ាងច្រើនកុះករកម្មវិធីសម្ពោធភោជនីយដ្ឋាន និង Pub G21 ដែលជាសម្ព័ន្ធទី៦ របស់ហាង វីហ្វ្រេន ស្ថិតនៅប្ញស្សីកែវ ជាប់ស្ពានដែកប៉ាឡេ នៅក្នុងពិធីនោះ ក៏មានវត្តមានបវរកញ្ញាថៃលេខ១ និងចូលរួមផង។
ចំពោះវត្តមានរបស់នាង លោក គង់ សុភា ដែលជាម្ចាស់ហាង G21បញ្ជាក់ថា ដូចនឹងបងប្អូនសិល្បករខ្មែរទាំងអស់គ្នាដែរ គឺលោកអញ្ជើញតារាថៃខាងក្នុងនាមជាភ្ញៀវកិត្តិយស មិនមែនជាតារាតំណាង ដូចដែលក្រុមហ៊ុន ឬផលិតផលនានាបានធ្វើនោះទេ។ ចំពោះមូលហេតុ លោក សុភា បញ្ជាក់ថា ដោយសារ កញ្ញា គឺជាមិត្តភ័ក្ត្រដ៏ល្អរបស់លោក ផ្សំនឹងនាងក៏មានសកម្មភាពឡើងចុះស្វែងយល់មុខជំនួញនៅកម្ពុជាជាញឹកញាប់ផង ទើបនាងមកជួយដុតដៃដុតជើងនៅក្នុងពិធីតែម្ដង។
ក្រៅពីនេះ កញ្ញា Phannaporn Soogchod កញ្ញាឯក DEVI SRI SIAM 2019 ក៏បានចូលរួមជាកិត្តិយស និងជួយដើរម៉ូដនៅក្នុងពិធីផង។ លោក សុភា បន្ថែមថា មិនត្រឹមតែបវរកញ្ញាថៃ ប៉ុន្តែបុរសឯកដែលធ្លាប់ជាប់ចំណាត់ថ្នាក់លើឆាកអន្តរជាតិកន្លងមក ក៏មកចូលរួមជាកិត្តិយសនៅក្នុងពិធីរបស់លោកផងដែរ។
នៅក្នុងពិធីដ៏អធិកអធមនេះ គេបានឃើញសិល្បករក្នុងស្រុកក៏ច្រើនស្អេកស្កះដែរ ក្នុងនោះតាមម្ចាស់ហាងដដែល បានឲ្យដឹងថា លោកបានអញ្ជើញសិល្បករសរុបទាំងអស់ប្រមាណ៣០រូប ហើយលោកបានរៀបចំជាតារាដើរម៉ូដ និងតារាៗច្រៀងរាំជាច្រើនរូប៕