• 2019-12-03 07:25:48
  • ព័ត៌មាន

ស្លុត​ចិត្ត! ករណី​ស្លាប់​តារា​ល្បីម្នាក់​ទៀត​ កំពុង​ផ្ទុះព័ត៌មានរន្ធត់ពេញ​កូរ៉េ

  • 2019-12-03 07:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​តក់ស្លុត​មួយ​ទៀត​ហើយ​បាន​ផ្ទុះ​ឡើង​ គឺ​ Cha In Ha តារាសម្ដែង​សមាជិក​ក្រុម SURPRISE U ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ស្លាប់​ហើយ​នៅ​អាយុ ២៧ឆ្នាំ។

នៅ​ថ្ងៃទី ០៣ ខែធ្នូ​នេះ​ មាន​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​តារា​ជើង​ថ្មី​ប្រចាំប្រទេស​កូរ៉េ Cha In Ha បាន​ទទួល​មរណភាព​ហើយ​ ហើយ​ពេល​នេះ​ក្រុមការងារ​ប៉ូលីស​កំពុង​ចាត់​ការ​ស្រាវជ្រាវ​ សើបអង្កេត​ជា​បន្តបន្ទាប់​ចំពោះ​ករណី​នេះ។ មូលហេតុ​ពិត​ប្រាកដ​ទាក់ទង​ការ​ស្លាប់​យ៉ាង​ណា​នោះ​ គ្មាន​ការ​បង្ហើប​ឲ្យ​ដឹង​ឡើយ សូម្បី​ម៉ោង​ និង​ទីកន្លែង​កើតហេតុ។

ងាក​ទៅ Fantagio ផលិតកម្ម​របស់ Cha In Ha វិញ​ ក៏​បាន​បញ្ជាក់​ដែរថា​ ពួកគេ​កំពុង​ក៏​ទទួល​បាន​ដំណឹង​នេះ​ដែរ ហើយ​ពេល​នេះ​ពួកគេ​ក៏​កំពុង​ស្រាវជ្រាវ​ និង​ត្រួត​ពិនិត្យ​ពី​ហេតុការណ៍​ឲ្យ​ច្បាស់​ដែរ។

Cha In Ha បាន​ប្រឡូក​ក្នុង​សិល្បៈ​ ក្នុង​នាម​ជា​សមាជិក​ SURPRISE U ដែល​ជាក្រុម​សម្ដែង​​បុរស​របស់​ផលិតកម្ម Fantagio កាល​ពី​ឆ្នាំ ២០១៧ តាមរយៈរឿង​ខ្លី​មួយមាន​ចំណងជើង​ថា​ "You, Deep Inside of Me”៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់