• 2019-12-04 02:14:49
  • ចម្រៀង

ឡូយ​! បទ "គេ​នោះ​ជា​ស្រី​កាប់​ដាវ" តន់ ច័ន្ទសីម៉ា ចេញ​វីដេអូ​ចម្រៀង​ផ្លូវ​ការ មាន​បញ្ចូល​បច្ចេកវិទ្យា​មនុស្ស​យន្ត​ទៀត

  • 2019-12-04 02:14:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "គេ​នោះ​ជា​ស្រី​កាប់​ដាវ" របស់ តន់ ច័ន្ទសីម៉ា ដែល​និពន្ធ​ផ្ទាល់​ដៃ​ដោយ ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ផ្ទុះ​តាំង​ពី​ចេញ​ពី Audio ដោយ​ត្រឹម​រយៈ​ពេល​១​ខែ​ប៉ុណ្ណោះ មាន​អ្នក​ចូល​ស្ដាប់​ដល់​ទៅ ៧លាន​ដង​ឯណោះ។ ឥឡូវ​បែរ​មក​ចេញ​ជា​វីដេអូ​ចម្រៀង​ផ្លូវ​ការ​ថែម​ទៀត កំពុង​ទាក់ទាញ​អ្នក​គាំទ្រ។

មិន​ត្រឹម​តែ​បទ​ចម្រៀង​ពីរោះ ប៉ុន្តែ​រឹត​តែ​ប្លែក​ភ្នែក​នៅ​ក្នុង​វីដេអូ​ចម្រៀង​នេះ ដោយ​មាន​ទាំង​បញ្ចូល​បច្ចេកវិទ្យា​មនុស្ស​យន្ត​ថែម​ទៀត ដោយ​ម្ចាស់​បទ ដើរ​តួ​ជា​នារី​មនុស្ស​យន្ត។ វីដេអូ​នេះ ទើប​ចេញ​បាន​៤​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​អ្នក​ចូល​ទៅ​ទស្សនា និង​ស្ដាប់​មាន​ចំនួន​ដល់​ជិត​១លាន​ដង​ហើយ។ អ្នក​គាំទ្រ​មួយ​ចំនួន​បាន រំពឹង​ការ​ចេញ​ជា​វីដេអូ​ចម្រៀង​ផ្លូវ​ការ​របស់​បទ​ចម្រៀង​ខាង​លើ ដោយ​ពួក​គេ​គិត​ថា នឹង​មាន​រូបភាព​អស្ចារ្យ។

លុះ​ដល់​ចេញ​ផ្លូវ​ការ អ្នក​គាំទ្រ​ម្នាក់​លាន់​មាត់​ថា វីដេអូ​ចម្រៀង "គេនោះ​ជា​ស្រី​កាប់​ដាវ" នេះ ពិត​ជា​ឡូយ​កប់​មែន។ ឥឡូវ​តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា"៖

អត្ថបទ៖ ទារិកា

មតិយោបល់