• 2019-12-04 04:40:00
  • ជីវិតតារា

អ្នក​ណា​ស្មាន​ដល់​ថា អតីត​កំពូល idol Kpop ក្លាយ​ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ

  • 2019-12-04 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​អាជីព​តារា​ត្រូវ​បាន​បញ្ចប់ អតីត​តារា​ចម្រៀង​ប្រុស​កូរ៉េ​ម្នាក់ បាន​សម្រេច​ជ្រើស​រើស​យក​អាជីព​អ្នក​ជញ្ជូន​ឥវ៉ាន់​ដើម្បី​ចិញ្ចឹម​ជីវិត។

Taesaja គឺ​ជា​ក្រុម​ចម្រៀងប្រុស​​ជួរ​មុខ KPOP ដែល​បាន​បង្ហាញ​មុខ​ដំបូង​កាល​ពី​ឆ្នាំ​១៩៩៧។ យ៉ាងណាក្ដី ក្រោយ​ពេល​ល្បី​ឈ្មោះ​បាន​ប៉ុន្មាន​ឆ្នាំ ក្រុម​ចម្រៀង​នេះ​ក៏​សម្រេច​ចិត្ត​រំសាយ​ក្រុម ដោយ​សារ​សមាជិក​នីមួយៗ​ចង់​ដើរ​ផ្លូវ​ផ្សេង​គ្នា។

ខណៈ​សមាជិក​ដទៃ មាន​របររៀង​ខ្លួន ដូច​ជា​ការ​រកស៊ី​ជា​ដើម​នោះ មាន​សមាជិក​ម្នាក់​បាន​ជ្រើស​យក​ការ​ធ្វើការ​ដៃជើង​វិញ។ សមាជិក​ដែល​ត្រូវ​បាន​រំលឹក​ដល់​នោះ​ គឺ​តារា​ចម្រៀង​ប្រុស Kim Hyung Jun ដោយ​ការ​ងារ​ដែល​លោក​កំពុង​ធ្វើ​បច្ចុប្បន្ន​នោះ​គឺ ដឹក​ជញ្ជូន​ទំនិញ​ឲ្យ​ភ្ញៀវ។

ចូល​រួម​ក្នុង​កម្មវិធី Sugarman តារា​ប្រុស​វ័យ​៤០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា លោក​ប្រកប​របរ​នេះវ​មិន​មែន​មក​ពី​ចំណង់​ចំណូល​ចិត្ត​ទេ គឺ​ត្រូវ​ធ្វើ​ដើម្បី​ចិញ្ចឹម​ក្រពះ ហើយ​សព្វ​ថ្ងៃ​គឺ​លោក​រស់​នៅ​បាន​គ្រប់គ្រាន់​​នៅ​ពេល​ធ្វើ​ការងារ​នេះ។ ក្រោយ​ពេល​កម្មវិធីខាង​លើ​ត្រូវ​បាន​ចាក់​ផ្សាយ មនុស្ស​ជា​ច្រើន​បាន​សរសើរ​អតីត​តារា​ប្រុស​នេះ ដ្បិត​​លោក​មាន​ការ​តាំង​ចិត្ត​មោះមុត។

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់