• 2019-12-04 07:11:40
  • ព័ត៌មាន

ក្រាបចំនួន ៦ របស់ K-Pop មើលទៅដូចក្លែងក្លាយ ប៉ុន្តែជាការពិត

  • 2019-12-04 07:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី YouTube មួយ​បាន​បង្ហាញ​អំពី​ក្រាប​មិន​គួរ​ឲ្យ​ជឿ​ចំនួន ៦ នៃ​វិស័យ​ K-Pop ដែល​ភាគ​ច្រើន​អាច​មិន​ជឿ​ថា​វា​ទិន្នន័យ​ពិត​នោះ​ទេ ដោយ​សារ​គម្លាត​រវាង​ចំណាត់​ថ្នាក់​កំពូល និង​ចំណាត់​ថ្នាក់​បន្ទាប់​មាន​ភាព​ខុស​គ្នា​ខ្លាំង។

១.​ ​​វីដេអូ​ចម្រៀង K-Pop ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​លើ YouTube

ដូច​ឃើញ​ជាក់​ស្ដែង​បទ​ "Gangnam Style” មាន​ចំនួន​ទស្សនា​រហូត​ដល់ ៣,៥ ពាន់​លាន​ដង​លើ YouTube វ៉ា​ដាច់​បទ​ចម្រៀង K-Pop ដទៃ​ទៀត។ ក្នុង​ក្រាប​នេះ​ដែរ​ភាគ​ច្រើន​​ឃើញ​មាន​តែ​ឃើញ PSY, BTS និង BLACKPINK តែ​ប៉ុណ្ណោះ។

២. ក្រុម​ចម្រៀង​ដែល​ឈរ​ជើង​បាន​យូរ​ជាង​គេ

ក្រុម​ចម្រៀង K-Pop ​ដែល​ឈរ​ជើង​បាន​យូរ​ជាង​គេ ភាគ​ច្រើន​គឺ​ជា​ក្រុម​ចម្រៀង​បុរស។ យូរ​អង្វែង​ជាង​គេ​គឺ​ក្រុម​ចម្រៀង Shinhwa (ជិត ២២ឆ្នាំ) និង​ក្រុម​ g.o.d (ជិត ២១ ឆ្នាំ)។ ចំណែក Brown Eyed Girls ជា​ក្រុម​ចម្រៀង​ស្រី​ឈរ​ជើង​បាន​យូរ​ជាង​គេ ជាង ១៣ ឆ្នាំ​ហើយ​នៅ​តែ​មិន​ទាន់​បែក​បាក់​ក្រុម។

៣. អ្នក​ដែល​ចំណាយ​ពេល​ហ្វឹកហាត់​ច្រើន​ជាង​គេ

​​​​G.Soul ជា​តារា​ចម្រៀង​ដែល​ចំណាយ​ពេល​ហ្វឹក​ហាត់​​យូរ​ឆ្នាំ​ជាង​គេ ដែល​ហ្វឹកហាត់​ក្រោម​ផលិតកម្ម JYP រយៈពេល​ដល់ ១៥ ឆ្នាំ តាំង​ពី​មាន​អាយុ ១២ ឆ្នាំ។ នៅ​ខែ​មករា ឆ្នាំ ២០១៥ G.Soul បាន​ចេញ​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង K-Pop ជា​ផ្លូវ​ការ​ជា​មួយ​អាល់ប៊ុម​ចម្រៀង Coming Home។

៤. ​ក្រុម​​ចម្រៀង​ស្រី​នា​ពេល​បច្ចុប្បន្ន​ដែល​លក់​អាល់ប៊ុម​បាន​ច្រើន​ជាង​គេ​

តាម​តួ​លេខ​​របស់​តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀង​របស់​កូរ៉េ​ខាង​ត្បូង Gaon Music Chart គិត​ចាប់​ពី​ឆ្នាំ ២០១៤ បង្ហាញ​ថា​ក្រុម​ចម្រៀង​ស្រី​ TWICE ​អាច​លក់​អាល់ប៊ុម​ចម្រៀង​បាន​ដល់​ ៦,៨១ លាន​បន្ទះ​ឯណោះ។ ​ក្រុម​បន្ទាប់​ពី TWICE គឺ​ Red Velvet ដែល​អាច​លក់​អាល់ប៊ុម​ចម្រៀង​បាន​ជាង ១ លាន​បន្ទះ។

៥. ​​អាល់ប៊ុម​ចម្រៀង​​របស់​ក្រុម​ចម្រៀង​បុរស​ដែល​លក់​បាន​ច្រើន​ជាង​គេ​នៅ​ឆ្នាំ ២០១៩

គិត​ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ​នេះ អាល់ប៊ុម​ Map of the Soul: Persona របស់ BTS អាច​លក់​ចេញ​បាន​រហូត​ដល់​ជាង ៣,៥ លាន​បន្ទះ ​ជា​អាល់ប៊ុម​​ក្រុម​ចម្រៀង​ K-Pop បុរស​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ តាម​ពី​ក្រោយ​ដោយ​​អាល់ប៊ុម An Ode របស់​ក្រុម SEVENTEEN ដែល​លក់​បាន​​ប្រមាណ​ជិត ១លាន​បន្ទះ។ អាល់ប៊ុម​របស់ BTS ក៏​ជា​អាល់ប៊ុម​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ក្នុង​លោក ច្រើន​ជាង​អាល់ប៊ុម​របស់​តារា​​ល្បីៗ​ដទៃ​ទៀត​រួម​មាន​ Post Malone, Ed Sheeran និង Taylor Swift ជា​ដើម។

៦. ​ក្រុម​ចម្រៀង​​ដែល​លក់​អាល់ប៊ុម​បាន​ច្រើន​ជាង​គេ​បំផុត

បើ​គិត​តែ​ក្រុម​ចម្រៀង​ដែល​មិន​ទាន់​​បែក​បាក់​ក្រុម​ជា​ផ្លូវ​ការ​នោះ BTS គឺ​ជា​ក្រុម​ដែល​លក់​អាល់ប៊ុម​បាន​ច្រើន​ជាង​គេ​បំផុត​ជា​មួយ​ចំនួន​សរុប ១៨,៦ លាន​បន្ទះ វ៉ា​ដាច់​ក្រុម​ចម្រៀង​ជើង​ចាស់​ TVXQ ដែល​លក់​បាន​ជិត ១១ លាន​បន្ទះ។ បញ្ជាក់​ថា​វា​គឺ​ចំនួន​លក់​ដែល​ដក​ស្រង់​ចេញ​ពី​តារា Gaon មួយ​ប៉ុណ្ណោះ បើ​បូក​សរុប​ពី​ Platform ដទៃ​ដែរ​​គឺ​ចំនួន​លក់​របស់​ BTS មាន​ដល់​ជាង ៣៨ លាន​បន្ទះ​ប៉ុណ្ណោះ៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់