• 2019-12-06 07:15:00
  • ជីវិតតារា

១២ យ៉ាង Selena Gomez បានចំណាយលុយរាប់លានទៅលើវា

  • 2019-12-06 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រាំ​បាន​រឹងមាំ​​​ឡើង​វិញ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ តារា​ចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព Selena Gomez បាន​ចំណាយ​ពេល​និង​ប្រើ​វិធី​ជា​ច្រើន​ដើម្បី​ជួយ​សង្គ្រោះ​ខ្លួន​ឯង បន្ទាប់​ពី​ឆ្លងកាត់​​បញ្ហា​ស្មុគស្មាញ​រាប់​មិន​អស់​។

យ៉ាង​ណា​ក៏​ដោយ ម្ចាស់​បទ Lose You To Love Me នៅ​តែ​អាច​ធ្វើ​ជា​គំរូ​​ល្អ​ដ៏​មនុស្ស​ជុំវិញ​ខ្លួន បន្ត​ភាព​រឹង​ប៉ឺង​ ព្រម​ទាំង​បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ ទៅ​លើ​អ្វី​ដែល​នាង​ត្រូវការ​ និង​អាច​ធ្វើ​ឲ្យ​​ខ្លួន​ឯង​​រស់នៅ​ដោយ​រីករាយ​ក្នុង​ជីវិត។

ធ្វើ​ដំណើរ​ដោយ​​យន្តហោះ​ឯកជន

Selena ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ខ្លាំង​ណាស់។ ក្នុង​ថ្ងៃ​ខួប​កំណើត ២៧ឆ្នាំ​​ នាង​បាន​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​អ៊ីតាលី ​តាម​ជើង​យន្ត​ហោះ​ឯកជន​ផ្ទាល់​ខ្លួន​មួយ​​។ សម្រាប់​តម្លៃ​វិញ គឺ​ចាប់​ពី ៤០០០-១៣០០០ ដុល្លារ​ ក្នុង​មួយ​ម៉ោង អាស្រ័យ​លើ​ទំហំ​នៃ​យន្តហោះ។ បើ​គិត​ចាប់​ពី Los Angeles ទៅ​កាន់​អ៊ីតាលី មាន​រយៈ​ពេល​១២​ម៉ោង ដូច្នេះ​ទោះ​បី​ជា​ជិះ​យន្តហោះ​ខ្នាត​តូច ក៏​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​អស់ ៩៦០០០ ដុល្លារ​ដែរ ទាំង​ទៅ​មក​។ បើ Selena ជ្រើស​យក​បន្ទប់​ធំ​ទូលាយ អាច​សណ្តូក​ជើង​បាន វា​មាន​តម្លៃ​ដល់​ទៅ ៣១​ម៉ឺន​ ២​ពាន់​ ដុល្លារ​ឯណោះ​។

ផ្ទះ​​នៅ​​ទីក្រុង​ស្ទូឌីយោ (Studio City)

ក្នុង​វ័យ​ក្មេង​នៅ​ឡើយ Selena Gomez បាន​ទិញ​ផ្ទះ​ធំៗ​ជា​ច្រើន​កន្លែង​។ ក្នុង​នោះ​ដែរ ផ្ទះ​របស់​នាង ដែល​មាន​ទៅ​តាំង​​នៅ​​ទីក្រុង​ស្ទូឌីយោ ​មាន​តម្លៃ​ដល់​ទៅ​ ២,២ លាន​ដុល្លារ។ ជាពិសេស ផ្ទះ​នោះ​មាន​ទីធ្លា​ធំ​ទូលាយ មាន​អាង​ហែល​ទឹក កន្លែង​ហាត់​ប្រាណ រួម​ទាំង​ការ​រចនា​ដ៏​ប្រណិត​គ្រប់​បន្ទប់​ទាំង​អស់​។ ក្នុង​ករណី​​បាន​ចំណេញ នាង​នឹង​លក់​ចេញ​វិញ ក្នុង​តម្លៃ ២,៧ ដុល្លារ។

ផ្ទះ​នៅ​ក្រុង Texas​

វា​ជា​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​នាង ហើយ​ចំណុច​ពិសេស​របស់​វា​គឺ​មាន​បន្ទប់​សម្រាប់​កម្សាន្ត​អារម្មណ៍​​ដ៏​ធំ​មួយ​។ ផ្ទះ​ទំនើប​​ប្រៀប​បាន​ដូច​ជា​វិមាន មាន​តម្លៃ ៣,៥​លាន​ដុល្លារ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ Selena បាន​លក់​វា​ចេញ​​ត្រឹម​តម្លៃ ២,៧លាន​ដុល្លារ​ប៉ុណ្ណោះ​។

ផ្ទះ​នៅ Calabasas

​​​សម្រាប់​ផ្ទះ​នេះ​វិញ​ ក៏​មិន​ចាញ់​ផ្ទះ​មុន​ៗ​ដែរ កាន់​តែ​ធំ​ស្កឹមស្កៃ​ក្នុង​តំបន់ Calabasas​ និង​មាន​តម្លៃ ៣,៦៩ ដុល្លារ​។ យ៉ាង​ណា​មិញ Selena ban បាន​លក់​​​ចេញ​វិញ​ទាំង​ខាត​ គឺ​ក្នុង​តម្លៃ ៣,៣លាន​ដុល្លារ។

ជប់​លៀង​លើ​កប៉ាល់

ក្នុង​ថ្ងៃ​ខួប​កំណើត នាង​បាន​ហៅ​​មិត្តភ័ក្តិ​ មក​ជប់លៀង​នៅ​លើ​កប៉ាល់​ ដែល​ត្រូវ​ចំណាយ​អស់ ៥ម៉ឺន​ដុល្លារ ក្នុង​មួយ​សប្ដាហ៍។ បើ​​បូក​បញ្ចូល​​ទាំង​​​ថ្លៃ​ធានា​រ៉ាប់រង​ ម្ហូប​អាហារ ឥន្ធនៈ រួម​ទាំង​សេវា​ផ្សេងៗ​ គឺ​មាន​តម្លៃ​​ប្រមាណ​ដល់​ទៅ ១០​ម៉ឺន​ដុល្លារ​។

ចេញ​លុយ​ឲ្យ​សង្សារ​និង​មិត្តភ័ក្តិ​ក្នុង​ថ្ងៃ​កំណើត​របស់​នាង

អំឡុង​ពេល​កំពុង​តែ​ទាក់​ទង​​គ្នា​ជាមួយ​ The Weeknd ក្នុង​ថ្ងៃ​កំណើត​របស់​ខ្លួន Selena បាន​ចេញ​លុយ​​ឲ្យ​អតីត​សង្សារ​រួម​ទាំង​មិត្តភ័ក្តិ​ប៉ុន្មាន​នាក់​​ផ្សេង​ទៀត អស់​ចំនួន​៣ម៉ឺន​ដុល្លារ សម្រាប់​ថ្ងៃ​ម្ហូប​អាហារ​និង​ស្រា​​ទាំង​អស់ នៅ​​ភោជនីយដ្ឋាននិងកន្លែង​កម្សាន្ត​ Dave & Buster's។ យ៉ាង​ណា​មិញ​​ នាង​អវត្តមាន ដោយ​​សារ​ជាប់​​រវល់​ចូលរួម​ក្នុង​កម្មវិធី​ New York Fashion Week។

សម្លៀកបំពាក់​ប្រណិត

ឲ្យ​តែ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ម្តងៗ សម្លៀក​បំពាក់​របស់ ​Selena ត្រូវ​បាន​សម្រិត​សម្រាំង​យ៉ាង​ប្រណិត ដោយ​អ្នក​ច្នៃ​ម៉ូដ​​ជំនាញ​ល្បីៗ​ ដូច​ជា​រ៉ូប​ខ្មៅ​​មើល​ទៅ​ធម្មតាៗ ប៉ុន្តែ​មាន​តម្លៃ​ដល់​ទៅ ជាង​១៥​ម៉ឺន​ដុល្លារ បន្ថែម​ជាមួយ​នឹង​​ចិញ្ចៀន​ដែល​មាន​តម្លៃ ជាង​៥ម៉ឺន​ដុល្លារ។

ខ្សែក BVLGARi

​នៅ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​កម្មវិធី Cannes Film Festival ជាមួយ​នឹង​ម៉ូដ​រ៉ូប LOUIS VUITTON និង​ខ្សែ​ក​ពេជ្រBVLGARi មាន​តម្លៃ​រាប់​សិប​ម៉ឺន ពិត​ជា​ធ្វើ​ឲ្យ Selena ចែង​ចាំង​លេច​ធ្លោ​ខ្លាំង​មែន​ទែន​។

​​ចំណាយ​​លុយ​​ឲ្យ​បង​ប្អូន​ស្រី​ជីដូន​មួយ​ក្នុង​ថ្ងៃ​មង្គល​ការ

​មិន​ថា​ថ្លៃ​រ៉ូប ថ្លៃ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ដែល​មាន​តម្លៃ​ ៩២៩​ដុល្លារ​ក្នុង​មួយ​យប់ ឬ​ដល់​ទៅ​ ៥៦៨៤ ​ដុល្លារ​ក្នុង​មួយ​យប់ ក៏​នាង​ហ៊ាន​ចំណាយ​ឲ្យ​ដែរ។

​ស្បែក​ជើង​ក​វែង​​ម៉ាក​ Fendi

នាង​បាន​ចំណាយ​លុយ​អស់ ១១០០ សម្រាប់​ស្បែក​ជើង​ក​វែង ជាមួយ​នឹង​អាវ​ក្រៅ Balenciaga តម្លៃ​១១៩៥​ដុល្លារ និង​រ៉ូប​ជាង​២​ពាន់​ដុល្លារ។

​ផលិតផល​ថែរក្សា​ស្បែក

នាង​បាន​ចំណាយ​លុយ​លើ​ផលិត​ផល​ថែរក្សា​ស្បែក​ថ្លៃ​ៗ​ជា​ច្រើន ដើម្បី​ថែរក្សា​សម្រស់​ឲ្យ​នៅ​តែ​ស្អាត​ផូរផង់​ក្មេង​បាន​យូរ។

Winnie

ក្រៅ​ពី​ចំណាយ​លុយ​ទិញ​​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រលាញ់​ហើយ Selena ត្រូវ​ចាយ​អស់​ប្រមាណ ១៤០០ ដុល្លារ​ទៀត សម្រាប់​ឆ្នាំ​ដំបូង។

ក្រៅពីនេះ នៅ​មាន​របស់​ផ្សេងទៀតរាប់​មិន​អស់ ដែល​ Selena Gomez បានចាយ​លុយ​យ៉ាងច្រើន ដើម្បីបំពេញភាពរីករាយ​នៅក្នុង​ជីវិត៕

ចុចអានបន្ត៖ តារា​កូរ៉េ៩​ រូប​ដែល​​​កើត​ចេញ​ពី​គ្រួសារ​ក្រ​លំបាក

ប្រភព៖ YouTube ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

មតិយោបល់