• 2019-12-07 06:01:00
  • ភាពយន្ត

ខកខាន​មើល​រឿង "ទារុណកម្មខ្មោច" នៅ​រោងកុន ឥឡូវ​អាច​មើល​បាន​យ៉ាង​ស្រួល​លើ​ទូរសព្ទ​ដៃ

  • 2019-12-07 06:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​រឿង "ទារុណកម្ម​ខ្មោច" ដ៏​ពេញ​និយម​កាល​ពី​ឆ្នាំ ២០១៨ នោះ បាន​ឆក់​យក​ការ​គាំទ្រ​យ៉ាង​កំហុគ ក្នុង​នាម​ជា​ខ្សែ​ភាពយន្ត​បែប​ភ័យរន្ធត់​មួយ​របស់​ខ្មែរ។

រឿង​នេះ ជា​ខ្សែ​ភាពយន្ត​ដែល​ច្នៃ​ប្រឌិត​ឡើង​ច្របាច់​បញ្ចូល​២​សម័យ​កាល គឺ​សម័យ​បច្ចុប្បន្ន និង​សម័យ​ខ្មែរ​ក្រហម សុវណ្ណ គឺ​ជា​ឧកញ៉ា​ម្នាក់​នា​សម័យ​ថ្មី​២០១៨ មាន​ប្រពន្ធ​ឈ្មោះ នីតា ប្រកប​មុខ​របរ​ខ្មៅ​ជា​ច្រើន​ទម្រាំ ក្លាយ​ជា​អ្នកមាន និង​មាន​ងារ​ជា​ឧកញ៉ា ដូច​ជា​រក​ស៊ី ចង​ការ​ប្រាក់ មេ​តុងទីន ជួញ​ដូរ​ដី​ជា​ដើម។ មុខ​របរ​សម្ងាត់​មួយ​ទៀត គឺ​ថ្នាំញៀន សុវណ្ណ ជា​អ្នកមាន​ចិត្ត​អាក្រក់ និង​មាន​បាន​ដោយ​មុខ​របរ​អាក្រក់​ទាំង​នោះ​ឯង។

សុវណ្ណ មាន​ដៃ​ស្តាំ​ជាជំនិត និង​ធ្វើការ​ល្អ គឺ ចិត្ត ដែល​ជា​ប្អូន​ជីដូន​មួយ​នឹង​អង្គរក្ស​៤នាក់ តែ សុវណ្ណ បែរ​ជា​មាន​គំនិត អាក្រក់ រំលោភ​ប្រពន្ធ​របស់ ចិត្ត ទៅ​វិញ ហើយ​គម្រាម​មិន​អោយ​ប្រពន្ធ​ចិត្ត​ប្រាប់​ប្តី​ឡើយ។ ថ្ងៃ​មួយ​សុវណ្ណ បាន​ចាប់​បាន​កូន​បំណុល​ដែល​ជា​អតីត ខ្មែរ​ក្រហម សុវណ្ណ ខឹង​ និង​នឹក​ដល់​ការ​ឈឺ​ចាប់ នា​របប​ខ្មែរ​ក្រហម ដែល​បាន​សម្លាប់​ឪពុក ទើប​សុវណ្ណ​ជ្រុល​ដៃ​វាយ​អតីត​ខ្មែរ ក្រហម​នោះ​អោយ​ស្លាប់​ហើយ​អោយ​កូន​ចៅ​យក​សាក​សព​ទៅ​កប់​នៅ​ក្រោយ​ផ្ទះ។

ជា​រួម ឧកញ៉ា សុវណ្ណ បាន​ធ្វើ​រឿង​អាក្រក់​ជា​ច្រើន​រាប់​មិន​អស់...សាច់​រឿង​យ៉ាង​ណា សូម​ទស្សនា​ទាំង​អស់​គ្នា ក្នុង​នោះ ប្រសិន​បើ​ប្រិយមិត្ត​ខកខាន​ទស្សនា​រឿង​នេះ​នៅ​លើ​រោងភាពយន្ត​កាល​ពី​ឆ្នាំ​មុន​នោះ នៅ​ឆ្នាំ​នេះ ប្រិយមិត្ត​អាច​ទស្សនា​បាន​នៅ​លើ​ទូរសព្ទ​ផ្ទាល់​តែ​ម្ដង ដោយ​ សូម​ចុច​លើ​ត្រង់​នេះ ដើម្បី​ទស្សនា​រឿង​ពេញ!!!

ទស្សនា​វីដេអូ Trailer រឿង "ទារុណកម្មខ្មោច" ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់