• 2019-12-08 09:03:14
  • ព័ត៌មាន

មោះ! ដល់វគ្គ Idol ឈរបង្អួតមេដាយគ្នាហើយ ទាយមើលអ្នកណាខ្លះរត់ប៉ុន្មានគីឡូ?

  • 2019-12-08 09:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្បាយតិចអី យូរៗបានជួបគ្នាម្ដង Idol ជាច្រើនរួមមាន រ៉ូលីន ហ៊ិន ច័ន្ទនិរ័ត្ន ចែ ឡេង សាយ និង ប៉ោហុង កូរអ្នកគាំទ្រឡើងណាណី ឈរត្រៀមត្រាបង្អួតមេដាយគ្នា។ ព្រឹកមិញនេះ ម្នាក់ៗ ក្រោកតាំងពីម៉ោង ៣ ភ្លឺ ត្រៀមចាំប្រកួតរត់អន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅជុំវិញតំបន់អង្គរ ឃើញថាតារាគ្រប់រូបគឺរត់ក្នុងរយៈចម្ងាយផ្សេងៗគ្នា។

អ៊ីចឹងមកដឹងទាំងអស់គ្នា អ្នកណាខ្លះរត់បានប៉ុន្មានគីឡូ ហើយអ្នកណាខ្លះទទួលបានមេដាយ?

សាយ រត់បាន ២១ គីឡូម៉ែត្រ

ប៉ោហុង និង ចែ ឡេង រត់បាន ១០គីឡូម៉ែត្រ

កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន រត់បាន ៥ គីឡូម៉ែត្រ

រ៉ូលីន រត់បាន ៣គីឡូម៉ែត្រ ហើយមិនទទួលបានមេដាយនោះទេ

គ្រប់គ្នាគឺសុទ្ធសឹងតែរត់ក្នុងចម្ងាយខុសៗគ្នាទាំងអស់ តែមិនថ្វីសំខាន់គឺមកដល់គោលដៅវិញដោយជោគជ័យ អត់មានIdol ណាចុះចាញ់ការប្រកួតនោះទេ។

ព្រឹកមិញនេះមនុស្សអូរអរច្រើនកុះករជិត មួយម៉ឺនបីពាន់អ្នកឯណោះ។ ពិសេសនោះមានអ្នកប្រកួត ជាច្រើនបានមកថតរូបស្អាតៗទុកជាអនុស្សាវរីយជាមួយ Idol និយាយពីថាឆ្លៀតបានមិនឲ្យខកខានទេ។

ដូច្នេះចង់ដឹងថាទិដ្ឋភាព នាពេលព្រឹកព្រលឹមលើទឹកដីអង្គរស្អាតប៉ុណ្ណា ហើយមានមនុស្សមកចូលរួមច្រើនប៉ុណ្ណានោះមកទស្សនានូវរូបភាពខាងក្រោមនេះ ៖

Manulife គាំទ្រការស្រលាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់