• 2019-12-12 05:00:00
  • ព័ត៌មាន

ឡូយអត់? តារាល្បីៗ ចេញវិជ្ជាគុនរៀងខ្លួន រាំគ្មានជំពាក់នរណាមួយរៀល ដើម្បីហៅ Fan លេងហ្គេមយករង្វាន់

  • 2019-12-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Idol ម្នាក់ៗបញ្ចេញស្ដាយប្រចាំត្រកូលរៀងៗខ្លួន ចាក់ក្បាច់យ៉ាងរស់រវើក ជាមួយបទភ្លេងថាមពលសម័យថ្មីរបស់ COCA-COLA ENERGY (កូកា-កូឡា អេនណឺជី) ដើម្បីចែករំលែកដំណឹងល្អ ពីការប្រកួតពិសេសដើម្បីឈ្នះរង្វាន់អេមៗជាច្រើន។

តារាទាំងនោះ មានទាំងក្រុមរាំ OMG តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស លោក Siev Phin Chong និង Dj ALEX MATT បានធ្វើវីដេអូ និងរាំធ្វើជាគំរូសម្រាប់អ្នកទាំងអស់គ្នា។ ចង់ដឹងថា អ្នកណារាំឡូយជាងគេអត់? ម៉ោះ! មើលវីដេអូខាងក្រោម៖

នេះគឺការប្រកាសរក Fan ដែលពូកែរាំ មកលេង Challege ដ៏កំពុងពេញនិយមមួយ ដើម្បីយករង្វាន់ជាច្រើនដូចជា iPhoneXS Max ចំនួន ១រង្វាន់ កាស AirPod ចំនួន ២ រង្វាន់ និងរង្វាន់ជាភេសជ្ជៈបង្កើនថាមពល កូកា-កូឡា អេនណឺជី។

លក្ខខណ្ឌក្នុងការប្រកួត ប្រិយមិត្តគ្រាន់តែបញ្ចេញក្បាច់រាំតាមចង្វាក់ភ្លេងឲ្យអស់ពីសមត្ថភាព រួចផ្ញើវីដេអូនោះជាមួយនឹងភ្លេងរបស់ COCA-COLA ENERGY ( កូកា-កូឡា អេនណឺជី)។ បន្ទាប់មកចូលទៅក្នុងទំព័រហ្វេសបុករបស់ COCA-COCA ហើយផុសក្នុង Comment។

រយៈពេលប្រកួតគឺចាប់ផ្ដើមពីថ្ងៃទី ២២ ខែវិច្ឆិកា ដល់ថ្ងៃទី ២០ខែធ្នូ ឆ្នាំ ២០១៩ នេះហើយ។ ចំណែកឯថ្ងៃដែលនឹងប្រកាសអ្នកដែលបានឈ្នះរង្វាន់វិញគឺនៅថ្ងៃទី ៣០ ខែ ធ្នូ ខាងមុខ ដូចនេះអ្នកដែលទទួលបាន React wow ច្រើនជាងគេនឹងទទួលបានជ័យជំនះ តែកុំភ្លេចដាក់ Hastage #CoCa-Cola Energy ផង។

ចំពោះលក្ខខណ្ឌខាងផ្សេងៗសូមចូលទៅកាន់ ៖ កម្មវិធីផ្សព្វផ្សាយពិសេស

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់