• 2019-12-11 09:20:41
  • ព័ត៌មាន

តន្ត្រី "រួមគ្នាប្ដូរយកស្នាមញញឹមកុមារ" សិល្បករល្បីៗច្រើននាក់ ចូលច្រៀងមិនយកលុយសោះ

  • 2019-12-11 09:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ គ្រោង​នឹង​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ ហៅ​ថា" ការ​ប្រគំ​តន្ត្រី​សប្បុរស​ធ​ម៌​ដើម្បី​ស្នាម​ញញឹម​" ដែល​ក្នុង​នោះ សិល្បករ​ខ្មែរ​ល្បី​ៗ​ជា​ច្រើន​បាន​ចូល​រួម​ច្រៀង​ដោយ​មិន​យក​ប្រាក់​ទាល់​តែ​សោះ។

កម្មវិធី​នេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 15 ធ្នូ 2019 នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្នុង​គោល​បំណង​ដើម្បី​រៃអង្គាស​ថវិកា​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​។ យ៉ាង​ណា នៅ​មិន​ទាន់​មាន​ព័ត៌មាន​ថា​តើ​សិល្បករ​ណា​ខ្លះ ដែល​ស្ម័គ្រ​ចិត្ត​ចូល​ច្រៀង​ដោយ​មិន​យក​ប្រាក់ ក្នុង​កម្មវិធី​តន្ត្រី "ស្នាម​ញញឹម" នេះ​នៅ​ឡើយ។ ប៉ុន្តែ​នៅ​ក្នុង​បទ​ចម្រៀង "ស្នាម​ញញឹម" ដែល​ទើប​ចេញ​ថ្មី​ៗ​នេះ គេ​ឃើញ តារា​ចម្រៀង ងួន ចាន់​​ដេវីដ ទេព បូព្រឹក្ស ក្រុម​តូច អេដា ជា​ដើម បាន​ចូល​រួម​ច្រៀង​ក្នុង​បទ​ចម្រៀង​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​កុមារ​កម្ពុជា​នេះ។

សម្រាប់​​សំបុត្រ សម្រាប់​ចូល​រួម​ព្រឹត្តិការណ៍​តន្ត្រី​ដ៏​អស្ចារ្យ និង​សំខាន់​សម្រាប់​កុមារ​នេះ មាន​តម្លៃ​ដូច​ត​ទៅ៖ 1 សន្លឹក​តម្លៃ 10$ (​ក្រុមហ៊ុន Smart នឹង​បន្ថែម 10$ លើ​សំបុត្រ​ដែល​លោក​អ្នក​បាន​ទិ​ញ​) ដូច្នេះ​មាន​ន័​យ​ថា​លុយ 10$ របស់​លោក​អ្នក​ស្មើនឹង​ការ​បរិច្ចាគ 20$ ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ប៉ុន្តែ​សម្រាប់​សំបុត្រ​១​សន្លឹក​ដូច​គ្នា ​សម្រាប់​សិស្ស​និស្សិត​តម្លៃ​ត្រឹមតែ 5 ដុល្លារ ប៉ុណ្ណោះ។

តម្លៃ​នេះ ស្មើនឹង​ការ​បរិច្ចាគ 15 ដុល្លារ​ទៅ​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា (​ចំពោះ​សិស្ស​និស្សិត​សូម​ភ្ពា​ប់​មក​ជាមួយ​នឹង​កាត​សិស្ស​ដើម្បី​បញ្ជាក់​)។ លើស​ពី​នេះ បន្ទាប់ពី​ទិញ​សំ​បុត្រ​រួច​លោក​អ្នក​នឹង​ក្លាយ​ជា​សមាជិក​នៃ​មូល​និ​ធិ​គន្ធបុប្ផា (ទទួល​បាន Certificate ដែល​បញ្ជាក់​ថា​លោក​អ្នក​បាន​បរិច្ចាគ​ជូន​ដល់​ម​ន្ទីរពេទ្យ​គន្ធបុប្ផា​) ថែម​ទៀត​ផង។

សំបុត្រ​សម្រាប់​ចូល​រួម​តន្ត្រី​ខាង​លើ​មាន​លក់​នៅ:

​Smart Shop មុន្នី​វ​ង្ស KOI The ត្រសក់​ផ្អែម ​Smart Shop កោះ​ពេជ្រ KOI The អូឡាំពិក ​Smart Shop AEON Mall KOI The ទួលគោក ​Smart Shop AEON Mall សែន​សុខ ស៊ី​ធី KOI The សាលា Rule ​Smart Shop TK Avenue KOI The ជ្រោយចង្វារ ​Smart Shop នេ​រុ ​ KOI The IFL​ ​Legend Cinema Eden Garden KOI The នរោត្តម​ ​Legend Cinema TK Avenue KOI The ទួល​ទំពូង។​ ​Legend Cinema City Mall​ ​​

​​សប្បាយៗ ហើយ​បាន​ជួយ​ស​ង្គ​មទៀត​! តោះ ចូលរួម​ធ្វើ​រឿង​ល្អ​ថ្ងៃ​នេះ​ទាំងអស់គ្នា ដោយ​ការជួយ​ទិញ​របស់​ប្រើប្រាស់ និង​សំបុត្រ​ចូល​ទស្សនា​ឱ្យបាន​ច្រើន​កុះ​ករ​។​ ​#​ធ្វើ​រឿង​ល្អ​ថ្ងៃ​នេះ #​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា

​ ​
មតិយោបល់