• 2019-12-16 02:59:08
  • ព័ត៌មាន

Selena Gomez ចេញមុខនិយាយ ក្រោយការសម្ដែងលើឆាក AMA ត្រូវគេរិះគន់

  • 2019-12-16 02:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ឡើង​សម្ដែង​​បើក​ឆាក​កម្មវិធី American Music Awards ឆ្នាំ ២០១៩ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី ២៤ ខែ​វិច្ឆិកា​នៅ​សហរដ្ឋអាមេរិក Selena Gomez រង​ពាក្យ​រិះគន់​ថា​ច្រៀង​ខុស​ភ្លេង​។

ជុំវិញ​ការ​សម្ដែង​នេះ​ដែរ Selena បាន​​លើក​ឡើង​​នៅ​ក្នុង​កម្មវិធី​វិទ្យុ​របស់​បារាំង​ឈ្មោះ NRJ ​ថា ៖ "ខ្ញុំ​បាន​ធ្វើ​ការ​ហាត់​សម​រៀងរាល់​ថ្ងៃ​ក្នុង​រយៈពេល ៣ សប្ដាហ៍។ ខ្ញុំ​មាន​អារម្មណ៍​ថា​​ត្រៀម​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ។ អ្នក​គ្រប់​គ្នា​បាន​ដាក់​ក្ដី​រំពឹង​លើ​ខ្ញុំ​ច្រើន​ពេក ហើយ​ខ្ញុំ​សុំទោស​ដែល​ធ្វើ​ឲ្យ​ខក​ចិត្ត។ ខ្ញុំ​ពិត​ជា​បាន​ខិតខំ​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​អាច​គ្រប់គ្រង​វា​បាន។ ខ្ញុំ​សុំទោស។​”

គួរ​ដឹង​ថា​តារា​វ័យ ២៧ ឆ្នាំ​នេះ បាន​ច្រៀង​បើក​ឆាក​កម្មវិធី​ American Music Award ដោយ​រើស​យក​បទ "Lose You To Love Me” និង "Look At Her Now”៕

ចុចអាន ៖ ទស្សនារូបភាពប្លែកៗ Harry Styles ថតសម្រាប់អាល់ប៊ុមចម្រៀងថ្មី

ប្រភព៖ Twitter ប្រែ​សម្រួល៖ សុខហេង

មតិយោបល់