- 2019-12-16 06:41:33
- ព័ត៌មាន
ប្រវត្តិសាស្ត្រអស្ចារ្យ! មកុដធំ២លំដាប់ពិភពលោក សុទ្ធតែបានទៅលើបវរកញ្ញាស្បែកខ្មៅឆ្នាំនេះ
- 2019-12-16 06:41:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិសាស្ត្រអស្ចារ្យ! មកុដធំ២លំដាប់ពិភពលោក សុទ្ធតែបានទៅលើបវរកញ្ញាស្បែកខ្មៅឆ្នាំនេះ
ចន្លោះមិនឃើញ
ជារឿងគួរឲ្យភ្ញាក់ផ្អើល និងចៃដន្យបំផុតនៅឆ្នាំ ២០១៩នេះ ដោយសារលទ្ធផលបវរកញ្ញាឯក ក៏ដូចជាមកុដត្រូវបានទៅលើ នារីស្បែកខ្មៅជាអ្នកគ្រងទាំងអស់ក្នុងឆ្នាំតែមួយ ក្នុងនោះមានដូចជា៖ Miss Universeនិង Miss World។
បើរម្លឹកកាលពីទសវត្សឆ្នាំ ១៩២០ កម្មវិធីប្រកួតជ្រើសបវរកញ្ញាបានរារាំង មិនឲ្យមានការចូលរួមពីនារីជនជាតិស្បែកខ្មៅឡើយ ប៉ុន្តែបន្ទាប់មកក៏មានការផ្លាស់ប្ដូរលក្ខខណ្ឌ ដោយទទួលយកនហារីគ្រប់ជនជាតិ គ្រប់ពណ៌សម្បុរទាំងអស់មានសិទ្ធិ ក៏ដូចជាឱកាសដូចគ្នាក្នុងការចូលរួមប្រកួត។
ពេលនេះសូមមកស្គាល់ស្រីស្អាតម្ចាស់មកុដបវរកញ្ញាស្បែកខ្មៅឆ្នាំ ២០១៩ដូចខាងក្រោម៖
១. Toni-Ann Singh បវរកញ្ញាចាម៉ៃកា ម្ចាស់មកុដ Miss World
នាងបានឈ្នះពីកម្មវិធីប្រកួតនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៩ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ចូលឆ្នាំ ២០១៩នេះ Toni មាន ២៣ឆ្នាំ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Florida State University មុខជំនាញចិត្តវិទ្យា។ មិនចប់ត្រឹមនេះទេ ព្រោះថានាងមានគម្រោងចាប់យកជំនាញវេជ្ជសាស្ត្រក្នុងពេលឆាប់ៗ។ សម្រាប់បំណងដែលនាងចង់សម្រេចឲ្យបាននោះគឺ ទាក់ទងនឹងបញ្ហាសុខភាព និងស្ត្រី ព្រោះនាងជឿថា ស្ត្រីគឺជាចលនាដ៏សំខាន់ក្នុងសង្គម ហេតុដូច្នេះ វាពិតជាសំខាន់ណាស់ក្នុងការផ្ដល់នូវការអប់រំដល់ក្មេងៗស្រីៗជំនាន់ក្រោយ ព្រោះពួកគេជាអ្នកផ្ដល់ជីវិតនាពេលអនាគតដ៏ភ្លឺចែងចាំង។
២. Zozibini Tunzi បវរកញ្ញាអាហ្វ្រិកខាងត្បូង ម្ចាស់មកុដ Miss Universe
ចូលដល់ Zozi វិញ អាចដណ្ដើមបានតំណែងបវរកញ្ញាចក្រវាល កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៩ នៅរដ្ឋ Geogia សហរដ្ឋអាមេរិក។ ឆ្នាំនេះនាងមានអាយុ ២៦ឆ្នាំ នាងមានសមត្ថភាព និងចំណេះដឹងអស្ចារ្យ ស័ក្ដិសមបំផុតក្នុងការឈ្នះមកុដ Miss Universe។ នារីម្នាក់នេះ បាន ធ្វើឲ្យពិភពលោកកាន់តែយល់ច្បាស់ពីពាក្យថា "សម្រស់” បានន័យថាគ្រប់គ្នាសុទ្ធតែស្អាត គ្មានអ្នកណាអាក្រក់ឡើយ ដូចនេះសូមកុំឲ្យមានការរើសអើង។ មួយចំណុចទៀតនោះគឺ "ភេទ" នាងមានឆន្ទៈចង់ឲ្យមនុស្សគ្រប់គ្នាគោរពគ្នាទៅវិញទៅមក និងកុំឲ្យមានការរើសអើងភេទ និងគ្មានអំពើហិង្សា៕