• 2019-12-18 03:38:05
  • ព័ត៌មាន

ចៃដន្យពេកទេដឹង? ក្នុងថ្ងៃតែមួយតារាសម្ដែង ៣នាក់នេះសម្រេចចេញផលិតកម្មរៀងខ្លួន

  • 2019-12-18 03:38:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃទី ១៧ ខែធ្នូ​ អ្នក​គាំទ្រ​ទទួល​ព័ត៌មាន​ផ្ទួនៗ​ថា​តារាសម្ដែង​ល្បី​ ៣​ផលិតកម្ម​ស្រាប់​តែ​សម្រេច​ចិត្ត​ចាកចេញ​ពី​ផលិតកម្ម​រៀងៗខ្លួន​ក្នុង​ថ្ងៃ​តែមួយមាន​ដូចជា Song Joong Ki, Kim Ji Won និង​ Im Ye Jin។

Song Joong Ki

ផ្ដើម​ដំបូង​ចេញ​ពី​ព័ត៌មាន​របស់ Song Joong Ki ដែល​ផ្ទុះ​ដំណឹង​ថា​ លោក​បាន​លា​ឈប់​ពី​ផលិតកម្ម​ Blossom Entertainment ដែល​ជា​ផលិតកម្ម​លោក​ធ្វើការ​រួម​ជាមួយ​ Park Bo Geum។ កុងត្រារបស់​ Joong Ki ត្រូវ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី ១៧​ ខែធ្នូម្សិលមិញ​ បន្ទាប់​ពី​រួម​ការងារ​ជាមួយ​ផលិតកម្ម​អស់​រយៈ​ពេល​ជាង​ ៧ឆ្នាំ។

Kim Ji Won

មិន​បាន​ប៉ុន្មាន​ផង​ Kim Ji Won ឯណេះ​វិញ​ក៏​ស្រាប់​តែ​មាន​លេចឮ​ព័ត៌មាន​តាម​រយៈ​អ្នក​តំណាង​ក្រុមហ៊ុន​ King Kong by Starshipថា​ កុងត្រា​រវាង​ Ji Won និង​ក្រុមហ៊ុន​បាន​បញ្ចប់​ហើយ​តាំង​ពី​ដើម​ខែធ្នូ​ម្ល៉េះ។ បន្ទាប់​ពី​ពិភាក្សា​ជាមួយ​គ្នា​មក​ ភាគី​ទាំង​សង្ខាង​ក៏​សម្រេចសម្រួល​​ថាមិន​បន្ត​កុងត្រា​តទៀត​ទេ។ ខាង​ផលិតកម្ម​ក៏​បាន​ប្រកាស​ជា​សាធារណៈ​តែម្ដង​ថា​ Kim Ji Won លែង​ជា​តារា​របស់​ខ្លួន​ទៀត​ហើយ​ ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​គាំទ្រ​ការងារ​របស់​ Ji Won ដដែល។ សម្រាប់​ Ji Won បាន​ចូល​ក្នុង​ផលិតកម្ម​នេះ​តាំង​ពី​ឆ្នាំ ២០១៤ ដូចនេះ​មាន​ន័យ​ថា​ វា​មាន​រយៈពេល​ ៥ឆ្នាំហើយ ហើយ​នាង​បាន​វិវត្ត​ខ្លួន​លឿន​មែនទែន​ ក្លាយ​ជា​តារា​ស្រី​ជួរ​មុខ​ម្នាក់​ដែរប្រចាំកូរ៉េ។

Im Ye Jin

ចុង​ក្រោយ​គេ​ គឺ​ដល់​វេន​ តារា​ជើង​ចាស់​ Im Ye Jin ដែល​បាន​បញ្ចប់​កុងត្រា​របស់​ខ្លួន​ដែរ ជាមួយ​នឹង​ផលិតកម្ម YG។ អ្នក​តំណាង​របស់​តារា​ជើង​ចាស់​រូប​នេះ​ក៏​បាន​ចេញ​មុខ​បកស្រាយ​ដែរ​ថា​ បន្ទាប់​ពី​ធ្វើ​ការ​ជាមួយ​នឹង​ផលិតកម្ម​រយៈពេល​ជាង ៥ឆ្នាំ អ្នកស្រី​ក៏​សម្រេច​ចាក​ចេញ។ មនុស្ស​ភាគ​ច្រើន​សុទ្ធ​តែ​ដឹង​ថា​ទំនាក់ទំនង​ និង​ការគោរពគ្នា​ទៅវិញទៅមក​រវាង​ Im Ye Jin និង​ Yang Hyun Suk (អតីត CEO ផលិតកម្ម YG) ពិត​ជា​ល្អណាស់ ប៉ុន្តែ​ជាអកុសល​រឿង​អាស្រូវ​របស់​ Hyun Suk កើត​ឡើង​ច្រើន​ពេក​ទើប​លោក​ត្រូវ​លា​ចេញ​ពី​តំណែង។ ដូចនេះ​ព័ត៌មាន​ចាកចេញ​របស់​ Im Ye Jin ក៏​មាន​ពាក្យលេចឮ​ដែរថា​ អាចមក​ពីរឿង​នេះ​ដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់