• 2019-12-23 04:28:39
  • ព័ត៌មាន

សារព័ត៌មាន​ចិន​​រងការរិះគន់​ ក្រោយផ្សាយ​គ្មានការពិតថា​ Hyekyo និង​ Joongki ត្រូវគ្នា​វិញ

  • 2019-12-23 04:28:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​ប្រចាំ​ប្រទេស​ចិន​បាន​ចុះ​ផ្សាយ​ថា​ Song Hyekyo និង​ Song Joongki ប្រហែល​ជា​វិល​រក​គ្នា​វិញ​ ផ្អែក​តាម​ចិញ្ចៀន​រៀបការដែល​ខាង​ស្រី​ពាក់​ពេល​ចូល​រួម​កម្មវិធី​កាល​ពី​ពេល​ថ្មីៗ។ ប៉ុន្តែ​ព័ត៌មាន​នេះ​ មហាជន​ចាត់ទុក​ថាជា​ការ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ ហើយ​គ្មាន​ប្រភពច្បាស់លាស់ កើតចេញពីការ​សន្និដ្ឋាន។

រឿងរ៉ាវ​នេះ​ កើតឡើង​ក្រោយ​ Song Hyekyo បង្ហាញ​មុខ​ក្នុង​កម្មវិធី​របស់​ទស្សនាវដ្ដី W Korea nigត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ថា​បាន​ពាក់​ចិញ្ចៀន​ជា​ច្រើនវង់លើម្រាម ប៉ុន្តែ​ ១ក្នុង​ចំណោម​នោះ​ មនុស្ស​ជា​ច្រើន​សន្មត​ថា​ជា​ចិញ្ចៀន​រៀបការ​របស់នាង។

ផ្អែក​តាម​ការ​បញ្ចេញ​មតិ​ជា​ច្រើន​របស់​អ្នក​គាំទ្រ​ ចិញ្ចៀន​ដែល​នាង​បាក់​នោះ​គឺ​ជា​ម៉ាក​ដ៏​ល្បី​ Chaummet ជា​ Brand ដែល​នាង​គឺ​ជា​តារា​តំណាង​កាល​ពី​ពេល​ថ្មីៗ។ ឯចំណែក​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ អ្នក​ទាំង​ ២​វិល​ជុំ​គ្នា​នោះ​មិន​មែន​ជា​ការពិត​ឡើយ។ នេះ​បើ​តាម​វិបសាយ​ Dispatch បាន​បញ្ជាក់។ ​យ៉ាង​ណា​ក៏ដោយ​ អ្នក​គាំទ្រ​នៅ​តែ​សង្ឃឹម​ និង​ចង់​ឲ្យ​ពួកគេ​មក​ត្រូវ​គ្នា​វិញ​ តែ​បញ្ហា​នេះ​មាន​តែ​សាមី​ខ្លួន​ប៉ុណ្ណោះ​ដែល​ជា​អ្នក​សម្រេច៕

រូបរៀបការ

ប្រភព៖ Kenh14 | kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់