• 2019-12-26 07:16:42
  • ជីវិតតារា

Justin បង្ហោះរូបថើបមាត់ប្រពន្ធ ប៉ុន្តែគេបែរចាប់អារម្មណ៍ខ្លាំងនឹងក្មេងប្រុសនៅកណ្ដាល

  • 2019-12-26 07:16:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Justin Bieber និង Hailey Baldwin គឺ​ជា​គូ​ស្នេហ៍​តារា​ដ៏​ល្បី​ម្នាក់ ដែល​តែង​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង មិន​ខ្វល់​នឹង​​ឡេន​កាមេរ៉ា ឬ​មហាជន​ដែល​នៅ​ក្បែរ​នោះ​ឡើយ។ ថ្មីៗ​នេះ​ ​ម្ចាស់​បទ "Mistletoe” បាន​បង្ហាញ​រូបភាព​ផ្អែមល្ហែម​​​នៅ​លើ Instagram របស់​ខ្លួន​ដែល​​មាន​ថើប​គ្នា​ជា​មួយ​ប្រពន្ធ។

យ៉ាងណាក្ដី​គេ​បែរ​ជា​ចាប់​អារម្មណ៍​នឹង​ទឹក​មុខ​របស់​ Jaxon ​អង្គុយ​នៅ​ចំ​កណ្ដាល ដែល​គេ​គឺ​ជា​ប្អូន​ប្រុស​បង្កើត​របស់ Justin Bieber។ ទឹក​មុខ​របស់ Jaxon បាន​ធ្វើ​ឲ្យ​គេ​អស់​សំណើច​ជា​ខ្លាំង។ អ្នក​ផលិត​ខ្សែ​ភាពយន្ត​​ឈ្មោះ​ Alfredo Flores សរសេរ​ថា​ ទឹក​មុខ​របស់​ Jaxon គឺ​ពោរពេញ​ដោយ​អត្ថន័យ ដូច​ជា "ខ្ញុំ​ជា​នរណា? នេះ​ជា​កន្លែង​ណា? ហេតុ​អ្វី​ធ្វើ​បែប​នេះ​ដាក់​ខ្ញុំ?

Justin Bieber និងប្អូនប្រុស

គួរ​ដឹង​ថា​នៅ​ថ្ងៃ​ទី ៣ ខែ​មករា​ខាង​មុខ Justin Bieber នឹង​បង្ហាញ​បទ​ចម្រៀង​ថ្មី​ទី​មួយ ចេញ​ពី​អាល់ប៊ុម​ថ្មី​របស់​ខ្លួន ដែល​ខក​ខាន​ចេញ​ផ្សាយ​អាល់ប៊ុម​ចម្រៀង​ថ្មី​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ៕​​​​

ចុចអាន ៖ Taylor Swift រកលុយបាន ៨២៥លានដុល្លារនៅទសវត្សនេះ ប៉ុន្តែនៅចាញ់តារារ៉េបម្នាក់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់