- 2019-12-31 01:01:00
- ព័ត៌មាន
មើលមាត់ឡើងក្របួច សាយ សៀរ៉ា ប្រាប់ថា ចង់បានប្រពន្ធមែនទែនហើយ!
- 2019-12-31 01:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលមាត់ឡើងក្របួច សាយ សៀរ៉ា ប្រាប់ថា ចង់បានប្រពន្ធមែនទែនហើយ!
ចន្លោះមិនឃើញ
បន្ទាប់ពីឃើញមិត្តរួមអាជីពរៀបការជាបន្តបន្ទាប់ ហើយខ្លួនកាន់តែវ័យច្រើនទៅៗថែមទៀតនោះ នៅពេលនេះ តារាសម្ដែង សាយ សៀរ៉ា បានថ្លែងឲ្យដឹងថា លោកបានដាក់កំហិតខ្លួនឯងរួចហើយ ដាច់ខាតត្រូវតែរកប្រពន្ធឲ្យទាល់តែបានឆាប់ៗនេះ ព្រោះលែងចង់នៅម្នាក់ឯងហើយ ។
លោក សាយ សៀរ៉ា បានបន្តឲ្យដឹងថា មើលទៅមិនអាចបន្តភាពនៅលីវទៀតបានទេ ព្រោះវ័យកាន់តែច្រើន ហើយពួកម៉ាកគេរៀបការមានកូន មានចៅអស់ហើយ ដូចនេះត្រូវតែគិតពីអនាគតឆាប់ៗនេះ ពោលគឺមិនឲ្យអាយុលើស៤០ឆ្នាំឡើយ ។"ខ្ញុំបានគិតហើយ បើមិនឆ្នាំនេះ គឺឆ្នាំក្រោយ គឺឲ្យលើសវ័យ៤០ទេ រាល់ថ្ងៃខ្ញុំអាយុ៣៨ ហើយ " សៀរ៉ា បញ្ជាក់។
បើទោះបីជា វ័យ៣៨ឆ្នាំហើយក្ដី លោក សាយ សៀរ៉ា បញ្ជាក់ប្រាប់ថា បច្ចុប្បន្នខ្លួនមិនទាន់មានម្ចាស់ចិត្តនៅឡើយនេះ ប៉ុន្តែកន្លងមកធ្លាប់មាន តែបានបែកគ្នាជាច្រើនឆ្នាំមកហើយ។
អនាគតកូនក្រមុំដែល សម្ដែងរូបនេះ ចង់បានមកធ្វើជា ភរិយារហូតដល់ចាស់កោងខ្នងនោះ ត្រូវបានលោកបញ្ជាក់យ៉ាងច្បាស់ៗថា មិនស្ថិតក្នុងចង្កោមអ្នកសិល្បៈឡើយ គឺអ្នករកស៊ី ត្បិតអីលោកជាអ្នកសិល្បៈអីចឹង អារម្មណ៍របស់លោកមិនចង់បានប្រពន្ធជា អ្នកសិល្បៈដូចលោកឡើយ។ ចំណុចនេះ តារាប្រុសមកពីខេត្តកំពង់ចាម មិនបានបង្ហើបទេថា មកដល់ពេលនេះ លោកបានឃើញនារីណាម្នាក់ហើយ ឬក៏នៅ។
សាយ សៀរ៉ា បានដាក់ផែនការខ្លួនឯងទៀតថា ក្រោយពីរៀបការរួច ខ្លួននឹងជួយរកស៊ី ភរិយា ចំណែកការងារសិល្បៈប្រសិន បើទស្សនិកជននៅតែគាំទ្រលោក ខ្លួននៅតែឆ្លៀតប្រឡូកដដែល បន្ទាប់ពីទំនេរពីការរកស៊ី៕