• 2020-01-02 02:31:08
  • ព័ត៌មាន

ផលិតកម្ម SM និង​ JYP ប្រកាសពីទំនាក់ទំនងស្នេហារវាង Heechul និង​ Momo ហើយ

  • 2020-01-02 02:31:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ទាក់ទង​ស្នេហា​របស់​តារា​ K-Pop ១គូ​ទៀត​ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ​ហើយ​ បន្ទាប់​ពី​លេច​ឮដំណឹង​ចចាមអារ៉ាម​អស់​រយៈពេល​ជា​យូរ​មក។

ជាក់ស្ដែង​នៅ​ថ្ងៃទី ០២ ខែមករា​នេះ​ ដំណឹង​ស្នេហា​រវាង​ Heechul សមាជិក​ក្រុម Super Junior និង​ Momo សមាជិក​ក្រុម TWICE ត្រូវ​បាន​បញ្ជាក់​ជាផ្លូវការ​ហើយ។ ទំនាក់ទំនង​របស់​ពួកគេ​បាន​បែក​ធ្លាយ​តាំង​ពី​ខែសីហា​ ឆ្នាំ​ ២០១៩​ម្ល៉េះ​ ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល​ថា​មិនមែន​ជា​ការពិត។

ទើប​តែ​ឈាន​ចូល​ឆ្នាំ​ ២០២០​នេះ​ ផលិតកម្ម​ដែល​ជា​ជម្រក​របស់​អ្នក​ទាំង​ ២​គឺ Label SJ និង​ JYP Entertainment បាន​ទទួល​ស្គាល់​ការពិត​ និង​ប្រកាស​ជា​សាធារណៈ​ថា​ពួកគេ​ពិត​ជា​ទាក់ទង​គ្នាមែន។

Label SJ បាន​បញ្ជាក់​ថា៖ «សួស្ដី​ នេះគឺ Label SJ ពួកយើង​សូម​បញ្ជាក់​​​ថា​ Heechul និង​ Momo ពិត​ជា​ទាក់ទង​គ្នា​មែន​ កាល​ពី​ពេល​ថ្មីៗ​នេះ​តាំង​ពី​ទំនាក់ទំនង​ក្នុង​នាម​ជា សិស្សច្បង​ និង​សិស្សប្អូន​ រហូត​ជិតស្និទ្ធ​នឹងគ្នា​ខ្លាំង សូមអរគុណ!»។

មិន​ខុសគ្នា​ទេ ងាក​ទៅ​ផលិតកម្ម JYP វិញ​ក៏​បាន​លើក​ឡើង​ដែរថា៖ «សួស្ដី នេះគឺ​ផលិតកម្ម JYP ពួកយើង​សូម​ទទូល​ស្គាល់​ចំពោះ​ទំនាក់ទំនង​ស្នេហា​របស់ Heechul និង​ Momo។ ថ្មីៗ​នេះ​ពួកគេ​មាន​ទំនាក់ទំនង​ល្អ ជាមួយគ្នា ដោយ​ចាប់​ផ្ដើម​ពី​រៀមច្បង​ និង​សិស្សប្អូនក្នុង​ពិភពសិល្បៈ។ សូម​អរគុណ!»

កន្លង​មក​គេ​តែងសង្កេត​ឃើញ​ថា​ តារា​ប្រុសស្រី​ទាំង​ ២​នាក់​នេះ​តែង​លើក​ទឹក​ចិត្ត​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​មិន​ដែល​ខាន​ ហើយ​គូ​ស្នេហ៍ ១​គូ​នេះ​ក៏ទទួល​បាន​ការ​សាទរ​អបអរ​ជា​ច្រើន​ពីអ្នក​គាំទ្រ​មិន​តិច​ដែរ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់