• 2020-01-03 07:03:53
  • ព័ត៌មាន

Heechul និង​ Daniel ក្លាយ​ជា​ Fanboy របស់​ TWICE សំណាង​ជាងគេ​លើលោក

  • 2020-01-03 07:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​ផ្សាយ​ដំណឹង​ទាក់ទង​នឹង​សម្ព័ន្ធភាព​ស្នេហា​របស់​ Heechul (Super Junior)​ និង​ Momo (TWICE) មក​ ក៏បាន​ក្លាយ​ជា​ការ​ភ្ញាក់​ផ្អើល​លើក​ទី​២ សម្រាប់​ក្រុម​ចម្រៀង​នារី TWICE បន្ទាប់​ពី​ព័ត៌មាន​របស់​ Jihyo និង Kang Daniel។

Jihyo និង​ Kang Daniel

មនុស្ស​ភាគ​ច្រើន​សុទ្ធ​តែ​ដឹង​ច្បាស់​ថា​ តារា​ប្រុស​ទាំង​ ២​នេះ​ជា​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​របស់​ក្រុម TWICE។ តួ​យ៉ាង​ដូច​ក្នុង​ភាគ​មួយ​របស់​ Wanna One មាន​ឈ្មោះ​ថា​ "Wanna One Go” Kang Daniel មិន​ស្ទាក់​ស្ទើរ​នឹង​បង្ហាញ​ក្បាច់​រាំ​បទ​ "Signal” របស់​ TWICE ឡើយ បន្ទាប់​ពី​ឮ​ Yoon Jisung ច្រៀង​ភ្លាម។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ថែម​ទាំង​បាន​បង្ហាញ​កាយវិការ​ជា​រាង​បេះដូង​ទៀត​ផង​ ទាំង​ដែល​ខ្លួន​មិន​ទាន់​ស្វាង​ពី​ដំណេក​ស្រួលបួល។

ចំណែក​ Heechul វិញ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ ជា​ឧទាហរណ៍​បើ​រម្លឹក​ទៅ​ភាគ​ចាស់មួយ​ក្នុង​កម្មវិធី​ Knowing Bros ស្រី​ស្អាត Momo បាន​បង្ហាញ​ក្បាច់​រាំ​មួយ​ក្នុង​បទ​ "Signal”។ គ្រាន់​តែ​ឃើញ​ភ្លាម​ Heechul ក៏​បាន​ត្រាប់​តាម​យ៉ាង​លឿន​តប​ទៅ​ Momo វិញ​ អមជាមួយ​នឹង​ស្នាមញញឹម​បង្ហាញ​ពី​ក្ដី​ពេញ​ចិត្ត​បំផុត។

ផ្អែក​តាម​ភស្តុតាង​កំប្លែងៗ​ទាំង​នេះ​ ពិត​ជា​បាន​បញ្ជាក់​ថា​ ទាំង​ Heechul និង​ Daniel ពិត​ជា​សម​ជា​ Fanboy របស់​ TWICE ណាស់​ ហើយ​រឿង​នេះ​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ មុន​ព័ត៌មាន​ប្រកាស​ពី​ទំនាក់​ទំនង​ទទួល​ស្គាល់​ពី​ស្នេហា​របស់​ពួកគេ​ទៀត។ សរុប​មក​បញ្ជាក់​បាន​ថា​ កំលោះ​សង្ហា​ទាំង​ ២ ពិត​ជា​អ្នក​គាំទ្រ​ដ៏​មាន​សំណាង​បំផុត​ដែល​អាច​ឆក់​បេះដូង​ស្រី​ស្អាត​ប្រចាំក្រុម​ ២​នាក់​នេះ​បាន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់