• 2020-01-04 05:19:34
  • ព័ត៌មាន

ហេតុ​តែ​គេ! បើក​ក្បាល​២០២០ ឡុង ថាវរី មាន​មនុស្ស​ពិសេស​ជូន​កាដូ​រថយន្ត​តម្លៃ​១៥ម៉ឺន​ដុល្លារ

  • 2020-01-04 05:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​បើក​ក្បាល​ឆ្នាំ​ថ្មី ២០២០ មិន​បាន​ប៉ុន្មាន​ផង តារា​សម្ដែង ឡុង ថាវរី បាន​ទទួល​កាដូ​ដ៏​ធំ​មួយ​ពី​មនុស្ស​ពិសេស​របស់​នាង ដែល​កាដូ​នោះ គឺ​រថយន្ត​ប្រណិត​ម៉ាក់​ឡិចស៊ីស​ដែល​មាន​តម្លៃ​ខ្ពស់​សម្បើម​ ដល់​ទៅ​ជាង ១៥ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

រថយន្ត​ដ៏​ប្រណិត​នេះ គឺ​ម៉ាក Lexus RX ស៊េរី​ឆ្នាំ 2020 នេះ​តែ​ម្ដង ដែល​នាង​បាន​បង្ហោះ​នៅ​​លើ​បណ្ដាញ​សង្គម​របស់​នាង បញ្ជាក់​ពី​ការ​មក​ដល់​របស់​ជា​ទី​ស្រឡាញ់​របស់​នាង។ ថាវរី សរសេរ​ថា "រង់ចាំ​យូរ​ហើយ​ទើប​តែ​មក​ដល់ សែន​ស្រលាញ់​ពេញ​បេះដូង នាំ​ហេង​ៗ​អោយ​ម៉ាក់​ណា​កូន​ស្រី​️️ឆ្នាំ​ថ្មី​នេះ"។ សារ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​របស់​នាង​ជា​ច្រើន ចូល​មក​អបអរ​ជាមួយ​នាង។

តាម​ការ​បញ្ជាក់​របស់​តារា​ស្រី​ដដែល នេះ​គឺ​ជា​កាដូ​ពិសេស​ពី​មនុស្ស​សំខាន់​របស់​នាង ក្នុង​នោះ គឺ​មិន​មាន​អ្នក​ណា​ឆ្ងាយ​ទេ គឺ​ជា​អ្នក​ម្ដាយ​តែ​ម្ដង។ ថាវរី​ថា ម្ដាយ​ទិញ​រថយន្ត​លំដាប់​មួយ​នេះ ធ្វើ​ជា​កាដូ​ឲ្យ​នាង ហើយ​នោះ​ជា​លុយ​របស់​អ្នក​មាន​គុណ​សុទ្ធ មិន​មាន​ចំណែក​លុយ​របស់​នាង​ទេ ដែល​កាដូ​នេះ បាន​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។

តារា​ស្រី បញ្ជាក់​នេះ នាង​បាន​កុម្ម៉ង់​ពី​សហរដ្ឋ​អាមេរិក​តែ​ម្ដង ដោយ​មិន​បាន​ទិញ​នៅ​ក្នុង​ស្រុក​នោះ​ទេ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​មួយ​នេះ មាន​តម្លៃ​កប់​តែ​ម្ដង គឺ​សរុប​ទាំង​អស់​មាន​តម្លៃ​ដល់​ទៅ​ជាង ១៥​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ "ខ្ញុំ​កុម្ម៉ង់​ដឹង​ពី​អាមេរិក​មក​ហ្មង​បង អត់​បាន​ទិញ​នៅ​ក្នុង​ស្រុក​ទេ ព្រោះ​កាល​ដែល​ខ្ញុំ​រក​ទិញ​នោះ ក្រុម​ហ៊ុន​នៅ​ក្នុង​ស្រុក​យើង​នេះ អត់​ទាន់​មាន​ទេ ទើប​ខ្ញុំ​ធ្វើ​ការ​កុម្ម៉ង់​តែ​ម្ដង ហើយ​វា​ទើប​នឹង​មក​ដល់​ថ្មី​ៗ​ហ្នឹង​ឯង!”។

កញ្ញា ឡុង ថាវរី គឺ​ជា​អតីត​ជយលាភី​លេខ​៣ ក្នុង​ការ​ប្រឡង​បវរកញ្ញា Miss Nikkon។ នាង​បាន​ចូល​សិល្បៈ​អំឡុង​ឆ្នាំ ២០១៤ និង​បាន​ផ្អាក​ពី​សិល្បៈ​ទៅ​វិញ អំឡុង​ឆ្នាំ ២០១៧។ ក្រោយ​ពី​ផ្អាក​ពី​ការងារ​សិល្បៈ ថាវរី បាន​ងាក​មក​សម្ងំ​រក​ស៊ី​ជាមួយ​ម្ដាយ​វិញ ក្នុង​តាម​ដែល​នាង​ធ្លាប់​ប្រាប់​សារព័ត៌មាន គឺ​នាង​រក​ស៊ី​ធ្វើ​ជា​អ្នក​ចង​ការ​ប្រាក់ និង​មុខ​របរ​មួយ​ចំនួន​ទៀត។

រូបភាព៖ ហ្វេសប៊ុក ថាវរី

ទាំង​នេះ បាន​ធ្វើ​ឲ្យ​តួឯក​ស្រី​ក្នុង​រឿង "2 Brother" អាច​រស់​នៅ​ជាមួយ​ជីវិត​ហ៊ឺហារ ទោះ​មិន​ពឹង​សិល្បៈ​ក៏​ដោយ។ បែប​នេះ ក្ដី​កញ្ញា ឡុង ថាវរី ប្រាប់​ថា សិល្បៈ​នាង​ក៏​មិន​ចោល​ដែរ នៅ​ពេល​វេលា​អំណោយ​ផល​មួយ នាង​នឹង​ងាក​ខ្លះ​មក​រក​ការងារ​ដែល​នាំ​ឲ្យ​គេ​ស្គាល់​នាង​តាំង​ពី​ដំបូង​នេះ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់