• 2020-01-07 01:26:00
  • ព័ត៌មាន

ឆាយ វីរៈយុទ្ធ ទម្លាយ មានឧកញ៉ាវ័យក្មេងមិន​សូវ​ចេញ​មុខម្នាក់ ជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់លោក

  • 2020-01-07 01:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​លោក ឆាយ វីរៈយុទ្ធ បាន​​បញ្ចេញ​ឲ្យ​ដឹង លោក​មាន​ឧកញ៉ា​វ័យ​ក្មេង​ម្នាក់ ជា​អ្នក​គាំទ្រ​ស្មោះ​ស្ម័គ្រ​របស់​លោក ហើយ​អ្នក​គាំទ្រ​រូប​នេះ ទើបតែ​បាន​ចំណាយ​លុយ​ទាំង​ស្រុង​ធ្វើ​បទ​ចម្រៀង​មីមួយបទមានចំណងជើងថា "រំលឹករឿងចាស់ចង់តែយំ" ទើប​តែ​ចេញ​នា​ថ្ងៃ​ម្សិលមិញ​នេះ​ប៉ុណ្ណោះ។

បទខាងលើ ត្បិតថា ទើបនឹងចេញ ប៉ុន្តែមានអ្នកគាំទ្រនាំគ្នា like share និង commentជាច្រើន ព្រោះភាគច្រើនត្រូវរឿងរបស់ពួកគេ។ បទចំរៀងដ៏មានអត្ថន័យនេះ បានចាក់ដោត ស្តាប់ហើយស្ទើរខ្ទេចខ្ទាំបេះដូង ថ្លើមប្រមាត់ ព្រោះតែមនុស្សដែលខ្លួនស្រលាញ់ ទុកយើងត្រឹមជាកាំជណ្តើរ។ អ្វីដែលពិសេស ព្រោះតែស្រលាញ់បទនេះ មានបុរសម្នាក់ដែលគេស្គាល់មានងារជាឧកញ៉ាផងនោះរ៉ាប់រងចំណាយទាំងស្រុង ក្នុងការផលិតបទចម្រៀងនោះឡើង។

តាមលោក ឆាយ វិរៈយុទ្ធ បានឲ្យដឹងថា លោកឧកញ៉ា រូបនោះមានឈ្មោះថា ម៉េន កានី (Oknha GANY MEN. GM) ជាអ្នកជំនួញអចលនទ្រព្យម្នាក់ ដែលបានស្រលាញ់រាប់អាន នឹងបានថែមទាំងបានបោះទុនរកស៊ីជាមួយលោក លើមុខជំនួញជាច្រើនកន្លងមក។

ក្រៅពីជាដៃគូពាណិជ្ជកម្មជាមួយគ្នា លោក ឆាយ វិរៈយុទ្ធ ប្រាប់ថា លោកឧកញ៉ា គឺជា Fans ម្នាក់ដែលពេញចិត្តសំលេងរបស់លោកតាំងពីយូរយារមកហើយ។ទទឹមគ្នានោះដែរ ដោយសារតែមានទំនាក់ទំនងនេះហើយបានឈានឲ្យអ្នកទាំងពីរស្គាល់គ្នា ហើយបានបោះទុនរកស៊ីជាមួយគ្នា ជាបន្តបន្ទាប់បែបនេះ។

លោក ឆាយ វីរៈយុទ្ធ និង​ឧកញ៉ា ម៉េន កានី

តារាចម្រៀងល្បីឈ្មោះខាងលើ បានលើកឡើងទៀតថា ជាជំហានដំបូង លោក ឧកញ៉ា ម៉េន កានីចំណាយយថវិកាទាំងស្រុង លើការផលិតបទចម្រៀងថ្មី មាន ទំនុកច្រៀង មេឡូឌី នឹង ទំនុកភ្លេង ហើយអាចនឹងឈានទៅរកការផលិតខារាអូខេក្នុងពេលឆាប់ៗខាងមុខនេះថែមទៀតផង ខណៈបទនេះ បង្ហាញពីសន្ទុះគាំទ្រខ្លាំងមិនធម្មតា។

អត្ថបទ៖ ទារិកា

មតិយោបល់