- 2020-01-15 07:05:43
- ស្ទីលតារា
Selena Gomez បច្ចុប្បន្ន ត្រូវបានគេយកទៅប្រៀបនឹង ១០ឆ្នាំមុន
- 2020-01-15 07:05:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez បច្ចុប្បន្ន ត្រូវបានគេយកទៅប្រៀបនឹង ១០ឆ្នាំមុន
ចន្លោះមិនឃើញ
Selena Gomez បានវិលត្រឡប់បង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីរបស់អាមេរិក "Tonight Show Starring Jimmy Fallon" សាជាថ្មី ដើម្បីផ្សព្វផ្សាយអំពីអាល់ប៊ុមចម្រៀង "Rare” របស់ខ្លួន។ ក្រៅពីអាល់ប៊ុមដ៏ល្អ តារាស្រីរូបនេះបានធ្វើឲ្យមហាជនភ្លឹកនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង។
ដោយមានស្លៀករ៉ូបខ្លីពណ៌ផ្កាឈូក ផាត់មុខបែបស្រាលៗ និងការលេងម៉ូដសក់បែបចាស់ទុំ ធ្វើឲ្យគ្រប់គ្នាលង់នឹង Selena ដកចិត្តមិនរួច។ ប៉ុន្តែអ្វីដែលគេភ្ញាក់ផ្អើលនោះគឺនៅពេលប្រៀបធៀបរូបភាពបច្ចុប្បន្ន ទៅនឹងពេលដែល Selena ចូលរួមកម្មវិធីកាលពី ១០ ឆ្នាំមុន ដោយតារាវ័យ ២៧ ឆ្នាំរូបនេះ នៅតែអាចរក្សាសម្រស់ឲ្យស្រស់ស្អាត គ្រាន់តែចាស់ទុំជាងមុន ដោយសារការលេងខ្លួនបែបចាស់ទុំ។ ទស្សនារូបភាពដូចខាងក្រោម ៖