• 2020-01-16 05:35:11
  • ព័ត៌មាន

ចំណង់ចំណូលចិត្ត និងទម្លាប់ពិតៗរបស់ Jennie ទាំង ៩ចំណុច

  • 2020-01-16 05:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jennie គឺ​ជា​តារា​ស្រី​ម្នាក់​ដែល​អាច​យក​ឈ្នះ​ចិត្ត​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ ក្រោយ​បណ្ដែត​ខ្លួន​លើ​វិថី​សិល្បៈ។ នាង​រង​ទាំង​ពាក្យ​មិន​ល្អ​ ប៉ុន្តែ​នៅ​តែ​ទទួល​បាន​នូវ​ក្ដី​ស្រឡាញ់​ច្រើន​លើស​លុប​ពីអ្នកគាំទ្រ ក៏ដោយសារ​រូប​សម្រស់ សមត្ថភាព​សិល្បៈ និង​ចរិត​គួរ​ឲ្យ​ស្រឡាញ់​របស់​នាង​ដែល​មាន​ពីកំណើត។

ដើម្បី​​ស្គាល់​ Jennie កាន់​តែ​ច្បាស់​ យើង​មក​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​ និង​សមត្ថភាព​ក្រៅពី​ច្រៀង​រាំរបស់​នាង​ទាំងអស់​គ្នា៖

១. Jennie អាច​លេង​ ព្យ៉ាណូ និង​ខ្លុយ

២. ក្នុង​ចំណោម​សមាជិក​ទាំង​ ៤​នាក់​ នាង​ជា​អ្នក​ដែល​ពូកែ​ធ្វើ​ម្ហូប​ជាងគេ

៣. ទម្លាប់​ពេល​មើល​ទូរទស្សន៍​ គឺ​នាង​តែង​តែ​លេង​សក់​រហូត ហើយបើទំនេរ​ខ្លាំង​ នាង​ចូលចិត្តមើលកម្មវិធី​កម្សាន្ត​លើ Netflix។

៤. នាង​ចេះ​និយាយ ៣ភាសាច្បាស់ដូចថ្ងៃគឺ អង់គ្លេស កូរ៉េ និងជប៉ុន ហើយបើកាលនៅរៀ​ន នាងចូលចិត្តមុខវិជ្ជាភាសាអង់គ្លេសជាងគេ។

៥. ទៅ​ណា​មក​ណា​ក៏​ដោយ​ នាង​មិន​ដែល​ភ្លេច​ថត​រូបទេ ព្រោះ​ជា​អ្វីដែល​នាង​ស្រឡាញ់។

៦. ពណ៌​ដែល​ Jennie ស្រឡាញ់ជាងគេគឺ ខ្មៅ និងផ្កាឈូក។

៧. ម្ហូប​ដែល​សមាជិក​កើត​ឆ្នាំ ១៩៩៦​រូបនេះ​ចូលចិត្តជាងគេ គឺគ្រប់ម្ហូប​ទាំងអស់​របស់​កូរ៉េ និង​ចូល​ចិត្តញ៉ាំបំផុតការ៉េម​រសជាតិទឹកដោះគោ។

៨. ប្រភេទ​បុរស​ដែល​នាងចូល​ចិត្តគឺ​ ជា​បុរស​ដែល​មាន​រាង​កាយសិចស៊ី និង​ជាអ្នក​ដែល​ខិតខំ​ធ្វើការ​ ចេះ​អត់ធ្មត់។

៩. បើ​នាង​ជា​ប្រុស​ សមាជិក​ដែល​នាង​ចង់​ទាក់ទង​ជាងគេគឺ Jisoo ព្រោះ​ Jisoo ចេះ​ធ្វើ​ឲ្យនាង​សើច។

អត្ថបទ៖ យី សុធារី

មតិយោបល់