• 2020-01-17 03:40:58
  • ព័ត៌មាន

បង្ហាញ​ជូន​តារា​ម៉ូដែល​តូច​សែស្រឡាយ​រាជវង្ស​ខ្មែរ​ម្នាក់ មាន​មហិច្ឆតា​ខ្ពស់​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ

  • 2020-01-17 03:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​វ័យ​ក្មេង​ជាប់​សែស្រឡាយ​រាជវង្ស​ខ្មែរ​ម្នាក់ បាន​សម្រេច​ហក់​ចូល​ក្នុង​សិល្បៈ​យ៉ាង​ស្ងៀមស្ងាត់ ដោយ​ធ្វើ​ជា​តារា​ម៉ូដែល ហើយ​នេះ ជា​អាជីព​ដែល​ព្រះ​នាង​ស្រឡាញ់​តាម​និស្ស័យ​បំផុត ជាមួយ​នឹង​​គោលដៅ​ខ្ពស់។

រូបភាព៖ [Raksa Uy](instagram.com/raksauy)

តារា​ម៉ូដែល​សែស្រឡាយ​រាជវង្ស​ខ្មែរ​រូប​នេះ ​មាន​ឈ្មោះ​ថា Orfea Norodom មាន​ព្រះជន្ម​ទើប​តែ ១៣ ព្រះវស្សា​ប៉ុណ្ណោះ។ Orfea គឺ​ជា ព្រះ​នត្តា​របស់​សម្ដេច​ព្រះ​មហិស្សរា នរោត្តម​ចក្រពង្ស​ និង​ត្រូវ​បុត្រី​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម Narithipong Norodom ជា​អ្នក​ជំនួញ និង​លោក​ស្រី Ermine Norodom ជា​ជនជាតិ​អ៊ីតាលី តែ​ព្រះ​នាង​បាន​ប្រសូត​នៅ​ក្នុង​ប្រទេស​បារាំង។ ដូច្នេះ​តារា​ម៉ូដែល​តូច គឺ​ជា​កូន​កាត់​បី​សាសន៍ ខ្មែរ អ៊ីតាលី និង​បារាំង។

ប៉ុន្តែ​ឆ្នាំ​អំឡុង​ឆ្នាំ ២០១០ ពេល​ដែល Orfea ចម្រើន​វ័យ​ដល់ ៤​ឆ្នាំ នាង​តូច និង​មាតា បិតា បាន​ផ្លាស់​ប្ដូរ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​មក​ដល់​បច្ចុប្បន្ន។ ព្រះជន្ម​ចម្រើន​ដល់​ដឹង​ក្ដី​ពេល​ណា Orfea ប្រាប់​ថា ព្រះនាង​មាន​និស្ស័យ​ស្រឡាញ់​សិល្បៈ​បង្ហាញ​ម៉ូដ​ខ្លាំង ព្រោះ​យល់​ថា វា​ជា​អាជីព​ដ៏​រីករាយ​មួយ និង​ជា​កន្លែង​ដែល​អាច​បញ្ចេញ​ពី​ទេពកោសល្យ​ ក៏​ដូច​ជា​អ្វី​ដែល​ខ្លួន​មាន​ទៅ​កាន់​សាធារណជន។

បែប​នេះ តារា​ម៉ូដែល​តូច​បញ្ជាក់​ថា ថ្ងៃ​ណា​មួយ​នឹង​សម្រេច​មហិច្ឆតា​នេះ​ឲ្យ​បាន ដែល​ចុង​ក្រោយ​បំផុត ​ក៏​បាន​សម្រេច​ចូល​ធ្វើ​ជា​តារា​ម៉ូដែល​ក្នុង​ក្រុម Perfect 10 ដែល​មាន​សមាជិក​ជាង ១០នាក់ សុទ្ធ​សឹង​ជា​អ្នក​ដែល​ទឹក​ចិត្ត និង​និស្ស័យ ក៏​ដូច​ជា​ក្ដី​ស្រមៃ​ដូច​គ្នា។ យ៉ាង​ណា នាង​មិន​ទាន់​មាន​បទ​ពិសោធន៍​លើ​ការងារ​នេះ​នៅ​ឡើយ ដោយ​បច្ចុប្បន្ន បាន និង​កំពុង​ហ្វឹកហាត់​ក្រោម​ការ​បង្ហាត់​បង្ហាញ​ដោយ​លោក Phatry Derek Pan ជា​ប្រធាន​ក្រុម នៅ​ឡើយ។

Orfea លើក​ឡើង​ថា “អាជីព​ជា​តារា​ម៉ូដែល​នេះ ជា​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាប់​យក​អាជីព​នេះ​ដោយ​ខ្លួន​ឯង តែ​ឪពុក​ម្ដាយ​ខ្ញុំ គាត់​ក៏​សប្បាយ​ចិត្ត​ជាមួយ​ការ​សម្រេច​ចិត្ត​នេះ​ដែរ"។ ដោយ​សារ​ជាប់​ឈាម​ជ័រ​ជា​កូន​ស្រី​ជំនួញ​ផង Orfea ប្រាប់​ថា នាង​មាន​គោលដៅ​ធំ​ចំនួន​២ គឺ​ទី១ ចង់​ក្លាយ​ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នាក់ ហើយ​ទី​២​ចង់​ក្លាយ​ជា​តារា​ម៉ូដែល​ដ៏​ល្បី​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់