• 2020-01-17 04:14:01
  • ព័ត៌មាន

ពូ Iron Man ប្រៀប​ធៀប Taylor Swift ទៅនឹងសត្វពីងពាងញី ព្រោះហេតុផលមួយ

  • 2020-01-17 04:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Robert Downey Jr. ​ទទួល​បាន​ការ​រិះគន់​ខ្លាំង នៅ​ពេល​ដែល​ប្រៀប​ធៀប​តារា​ចម្រៀង Taylor Swift ទៅ​នឹង​សត្វ​ពីងពាង​ញី។

នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ក្នុង​កម្មវិធី Ellen Show តារា​​សម្ដែង​​រូប​នេះ​បាន​លើក​ឡើង​ដូច​នេះ​ថា ៖ "៧៥% នៃ​ពីងពាង​ឈ្មោល​គឺ​ត្រូវ​ដៃ​គូ​របស់​ពួក​វា​ស៊ី​ក្រោយ​ពី​រួម​សង្វាស​រួច។ បាតុភូត​នេះ​អាច​ឃើញ​នៅ​​ក្នុង​ប្រភេទ​ផ្សេង​ទៀត​​គឺ Tayloress Swiftess។ យ៉ាងណាក្ដី​នាង​មិន​ឃោរឃៅ​នោះ​ទេ គឺ​គ្រាន់​តែ​សរសេរ​ចម្រៀង​អំពី​អតីត​មិត្ត​ប្រុស​របស់​នាង​ប៉ុណ្ណោះ។”

​ក្រោយ​​សម្ដី​មួយ​ឃ្លា​នេះ អ្នក​គាំទ្រ​របស់ Taylor បាន​ធ្វើ​ការ​រិះគន់​លើ Robert នៅ​លើ​បណ្ដាញ​សង្គម។ ពួក​គេ​គិត​ថា​​តារា​សម្ដែង​រូប​នេះ​​ចង់​​សំដៅ​ដល់ Taylor Swift។ ពី​មុន​មក​​តួ Iron Man ក៏​ធ្លាប់​លេង​សើច​នឹង​អតីត​មិត្ត​ប្រុស​ Taylor Swift គឺ Tom Hiddleston ដែល​ពាក់​អាវ​មាន​ឈ្មោះ​របស់​ Taylor៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់