- 2020-01-20 07:56:13
- ព័ត៌មាន
ល្បិចសៀកថ្មី! ទាំងគណៈកម្មការ និងអ្នកមើល សុទ្ធតែស្មានមិនដល់
- 2020-01-20 07:56:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចសៀកថ្មី! ទាំងគណៈកម្មការ និងអ្នកមើល សុទ្ធតែស្មានមិនដល់
ចន្លោះមិនឃើញ
America's Got Talent: The Champions គឺជាវគ្គពិសេសរដូវកាលពី ២ នៃកម្មវិធី America's Got Talent ដែលមានប្រមូលផ្ដុំជើងខ្លាំងនៃកម្មវិធី Got Talent ទូទាំងពិភពលោក មកចូលរួមបង្ហាញសមត្ថភាពម្ដងទៀត។
រដូវកាលពី ២ គឺបានចាប់ផ្ដើមចាក់ផ្សាយចាប់ពីថ្ងៃទី ៦ មករា ឆ្នាំ ២០២០ ហើយរយៈពេលប៉ុន្មានសប្ដាហ៍នេះ គេបានឃើញនូវការសម្ដែងសមត្ថភាពរបស់ជើងខ្លាំងជាច្រើន។ អ្វីដែលចាប់អារម្មណ៍ជាងគេគឺការសម្ដែងសៀករហស្សកម្មរបស់ Marc Spelmann ដែលទទួលបានការកោតសរសើរខ្លាំងពីគណៈកម្មការ និងអ្នកទស្សនាផ្ទាល់។
ការសម្ដែងសមត្ថភាពរបស់ Marc ធ្វើឲ្យគេស្មានមិនដល់ត្រង់ថាមានបង្ហាញមុខរបស់ Shin Lim ដែលជាអ្នកសម្ដែងសៀករហស្សកម្មដ៏ល្បី និងជាអ្នកឈ្នះនៃកម្មវីធី America's Got Talent រដូវកាលពី ១៣ ហើយក៏ជាម្ចាស់ពានកម្មវិធី America's Got Talent: The Champions រដូវកាលពី ១ ផងដែរ។ ទស្សនាការសម្ដែងដូចខាងក្រោម ៖