• 2020-01-23 04:48:30
  • ភាពយន្ត

ភាពយន្ត​ខ្មែរ​មួយ​រឿង លើក​ពី​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​លើ Facebook ត្រៀម​ឡើង​រោង​កុន​ហើយ​

  • 2020-01-23 04:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ថ្មី​មួយ​ទៀតរបស់​ ​អិលឌី ទើប​បញ្ចេញ​នា​យប់​មិញ ដែល​អ្នក​និពន្ធ​បាន​អះអាង​ថា រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង​មួយ​ផ្នែក​ពី​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​លើ​បណ្ដាញ​សង្គម Facebook។ ដូច្នេះ​ហើយ ទើប​រឿង​នេះ ត្រូវ​បាន​ដាក់​ចំណង​ជើង​ថា "ថេក​ចុង​ក្រោយ"។

"ថេក​ចុង​ក្រោយ" គឺ​ជា​ស្នាដៃ​តែ​មួយ​របស់​និពន្ធ​រឿង "នាឡិកា​ដាស់​វិញ្ញាណ" ដែល​ទើប​បាន​ប្រមូល​ពាន​ជា​ច្រើន​ពី​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទិ​៦ កាល​ពី​ខែ​មុន។ អ្នក​និពន្ធ​រូប​នោះ ត្រូវ​បាន​ឲ្យ​ដឹង​អត្តសញ្ញាណ​យប់​មិញ​នេះ ដោយ​លោក​មាន​ឈ្មោះ​ថា នួន ម៉ូលីន។

តាម​អ្នក​និពន្ធ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា "ថេក​ចុង​ក្រោយ" គឺ​ជា​រឿង​ទី​២​របស់​លោក ធ្វើ​ឲ្យ LD ដែល​ជា​ភាព​យ​ន្ត​បែប​ភ័យ​រន្ធត់ ប៉ុន្តែ​ក៏​មាន​បង្កប់​​ការ​អប់​រំ​ស៊ី​ជម្រៅ​ផង​ដែរ ជា​ជាង​ផ្ដល់​ជូន​តែ​ការ​កម្សាន្ត​ដល់​ទស្សនិកជន​តាម​អារម្មណ៍​ព្រឺ​ព្រួច​តែ​មួយ​មុខ។ រឿង​នេះ លោក​បញ្ចេញ​ទៀត​បាន បាន​សម្ងំ​និពន្ធ​ជា​ច្រើន​ខែ​ណាស់​មក​ហើយ មុន​ពេល​ត្រូវ​បាន​យក​ទៅ​ផលិត​ជា​ភាព​យ​ន្ត។

លោក​បន្ត​ថា "ថេក​ចុង​ក្រោយ" បាន​ឆ្លុះ​បញ្ចាំង​ពី​ថត​ភាព​នៃ​ស​ង្គ​ម​បច្ចុប្បន្ន​មួយ​ចំ​នួន ដូចជា​ការ​ប្រើប្រាស់​ពាក្យពេចន៍​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​ស​ង្គ​ម​ហ្វេ​ស​ប៊ុ​ក ដែល​ទាំង​នេះ​មាន​ភាព​ជិត​ស្និទ្ធ​បំផុត​នឹង​យុវវ័យ។ ក្រៅ​ពី​នេះ ក៏​មាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ស្រលាញ់​ ក៏​ដូច​ជា​ទំនាក់ទំនង​រវាង​បង​ប្អូន នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ​ផង​ដែរ។ ដូច្នេះ​ហើយ លោក​រំពឹង​ទុក​ថា ភាព​យ​ន្ត​នេះ​នឹង​ទទួល​បាន​ការ​ពេញ​ចិត្ត​ច្រើន​ពី​ទស្សនិកជន ពិសេស​អ្នក​ដែល​ធ្លាប់​គាំទ្រ និង​និយម​ទស្សនា​ភាព​យ​ន្ត​ខ្មែរ។ មួយ​វិញ​ទៀត ក៏​សំអាង​លើ​ស្នាដៃ​ទី​១​របស់​លោក​រឿង "នាឡិកា​ដាស់​វិញ្ញាណ" ដែល​មាន​ការ​គាំទ្រ​ច្រើន​ដែរ។

ក្រោយ​ពី​ចំណាយ​ពេល​និពន្ធ រហូត​ឈាន​មក​ដល់​ការ​ថត​ជា​ច្រើន​ខែ រឿង "ថេក​ចុង​ក្រោយ" បាន​បើក​សម្ពោធ​ត្រៀម​ចាក់​បញ្ចាំង​នៅ​រោងកុន​នា​យប់​មិញ​ហើយ ដោយ​វេលា​នោះ គេ​ឃើញ​មាន​សិល្បករ សិល្ប​ការិនី​ជា​ច្រើន​បាន​ចូល​រួម។ កញ្ញា ប៊ូ ច័ន្ទដា​ណែ​ត ដែល​មាន​វត្តមាន និង​ជា​តារា​សម្ដែង​ក្នុង​ភាព​យ​ន្ត​នេះ​បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ខ្លាំង​នឹង​ស្នាដៃ​ថ្មី​មួយ​នេះ​។

កញ្ញា លើក​ឡើង​ថា ជា​ភាព​យន្តមាន​គុណភាព ក្រោម​ការ​យកចិត្តទុកដាក់​ពី​ពី​ផលិតករ ខណៈ​តារា​សម្តែង​ក៏​ជា​សិល្បករ​ប្រុស​ស្រី​ល្បី​ឈ្មោះ​។ បើ​ទោះបីជា​នេះ​គឺជា​ការ​សម្តែង​ភាព​យ​ន្ត​ខ្នាត​ធំ​របស់​ខ្លួន​មែន​ប៉ុន្តែ​កញ្ញា​ថា ក្នុង​ភាព​យ​ន្ត​នេះ​មាន​លក្ខណៈ​ពិសេស​ស្ទើរ​គ្រប់​ឈុត សំខាន់​គឺ​បង្កប់​ដោយ​ទស្សនៈ​អប់រំ​ស៊ី​ជ​ម្រៅ ដែល​កញ្ញា​រំពឹង​ថា​ទស្ស​និក​ជន​នឹង​ទទួល​បាន​ទស្សនីយភាព​ថ្មី​ថ្មី​ប្លែក និង​ទទួល​បាន​គំនិត​ល្អៗ​ក្រោយ​ទស្សនា​ភាព​យ​ន្តមួយ​នេះ​ចប់​។

ភាពយន្ត​ខាង​លើ នឹង​​ចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ ២០២០​នេះ​តទៅ​នៅ​គ្រប់​រោង​ភាព​យ​ន្ត​ទំ​នើ​ប​ទាំងអស់​៕​

រូបថត៖ សហការី

អត្ថបទ៖ ទារិកា

មតិយោបល់