• 2020-01-28 07:10:50
  • ព័ត៌មាន

ចេញ​វីដេអូ ដួង ម៉ានិច ចុះ​ពី​លើ​រថយន្ត​ប្រណិត​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​របស់​​ថៃ​យ៉ាង​មាន​កិត្តិយស

  • 2020-01-28 07:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​នេះ ប្រមាណ​១​សប្ដាហ៍ មាន​ព័ត៌មាន​ថា កញ្ញា ដួង ម៉ានិច ទទួល​បាន​ពាន​មួយ​នៅ​ក្នុងកម្មវិធី Thailand Digital Awards 2020 ហើយ​នៅ​ថ្ងៃ​នេះ គេ​បាន​ឃើញ​ឃ្លីប​វីដេអូ​មួយ បង្ហាញ​ពី​វត្តមាន​របស់​តារា​ស្រី​ខ្មែរ​យើង លេច​មុខ​ក្នុង​កម្មវិធី​របស់​ថៃ​មួយ​នេះ។

ដួង ម៉ានិច បាន​បង្ហាញ​វត្តមាន​ជាមួយ​នឹង​សំលៀកបំពាក់​ច្នៃ​បែប​ខ្មែរ​មួយ​ឈុត​ពណ៌​ស្វាយ​ខ្ចី ដ៏​សាក​សម​នឹង​រាងកាយ​ល្វតល្វន់​របស់​នាង។ ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ​ទៀត តារា​ស្រី​ខ្មែរ​រូប​នេះ ត្រូវ​បាន​កម្មវិធី​រៀប​ចំ​ជូន​ដំណើរ​នាង​ដោយ​រថយន្ត​ប្រណិត​ពណ៌​ខ្មៅ​មួយ​គ្រឿង ព្រម​ទាំង​មាន​អ្នក​រង់ចាំ​បើក​ទ្វារ និង​អម​ដំណើរ​នាង​ទៀត​ផង នៅ​កម្រាល​ព្រំ​ពណ៌​ក្រហម​របស់​ថៃ។

សាមី​ខ្លួន​បាន​ពោល​ថា នាង​ពិត​មាន​មោកភាព និង​កិត្តិយស​ណាស់​ជាមួយ​នឹង​ការ​រៀប​ចំ​នេះ។ នាង​ថ្លែង​ថា "នាង​ខ្ញុំ ដួង ម៉ានិច ពិត​ជា​មាន​អារម្មណ៍​សប្បាយចិត្ត និង មាន​កត្តិយស​ខ្លាំង​ណាស់​ដែល​បាន​ខាងbro @Dewy Chulano នឹង​ក្រុមហ៊ុនMSនឹង​បង​ៗ​រៀប​ចំ​នៅ​ប្រទេស ថៃ បាន​ជ្រើសរើស​នាង​ខ្ញុំ ទទួល​បាន​ពាន នៅក្នុងកម្មវិធី Thailand Digital Awards 2020 នេះ"។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា តើ​ម៉ានិច ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទទួល​ពាន Thailand Digital Awards 2020 នេះ ដោយ​យោង​លើ​ហេតុផល​អ្វី​ខ្លះ ខណៈ​សាមី​ខ្លួន នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បន្ថែម​បាន។ បែប​នេះ​ក្ដី ជា​ថ្មី​ម្ដង​ទៀត នាង​ថ្លែង​ថា នាង​រំភើប ដូច្នេះ​ហើយ នាង​ថ្លែង​អរគុណ​ដល់​បង​ប្អូន​ប្រជាជន​កម្ពុជា​ទាំង​អស់​​ដែលតែង​តែ​គាំទ្រ​នាង បូក​រួម​បណ្ដា​មិត្តៗ​សិល្បករ​ដទៃ​ទៀត​ដែរ។

ក្រៅ​ពី ដួង ម៉ានិច្ច គេ​ឃើញ​មាន​តារា​ខ្មែរ​ច្រើន​នាក់​ទៀត​ទាំង​ប្រុស​ទាំង​ស្រី ក៏​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ឈ្នះ​ពាន​ពី​កម្មវិធី​ខាង​លើ​នេះ​ដែរ។ ពួក​គេ​ទាំង​នោះ​មាន លោក ខាត់ វ៉ៃហាំង កញ្ញា ជីមមី និង​កញ្ញា ស៊ិន យូប៊ីន៕

អត្ថបទ៖ ទារិកា

មតិយោបល់