- 2020-01-29 02:49:00
- ព័ត៌មាន
YG ព្រមទទួលស្គាល់ថាបទក្នុងអាល់ប៊ុមថ្មី ជាស្នាដៃរួមផលិតរបស់ B.I
- 2020-01-29 02:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YG ព្រមទទួលស្គាល់ថាបទក្នុងអាល់ប៊ុមថ្មី ជាស្នាដៃរួមផលិតរបស់ B.I
ចន្លោះមិនឃើញ
នៅថ្ងៃទី ២៩ ខែមករានេះ ផលិតកម្ម YG បានបញ្ចេញសេចក្ដីជូនដំណឹងមួយទាក់ទងនឹង ការវិលត្រឡប់មកវិញរបស់ iKON តាមរយៈអាល់ប៊ុម "I Decide”។
ផលិតកម្មបានសរសេរថា៖ «សួស្ដី នេះគឺផលិតកម្ម YG... យើងចង់បកស្រាយបញ្ជាក់បន្ថែមនូវព័ត៌មានមួយចំនួននៃអាល់ប៊ុមតូចថ្មីឆ្នាំ ២០២០ របស់ iKON មានចំណងជើងថា "I Decide”។ អាល់ប៊ុមថ្មីនេះ គ្រោងនឹងចេញថ្ងៃទី ០៦ ខែកុម្ភៈ និងមានបទសរុបចំនួន ៥បទសុទ្ធតែបទថ្មី។ សម្រាប់បទថ្មីទាំងអស់ក្នុងអាល់ប៊ុមនេះ ធ្វើរួចតាំងតែពីដើមឆ្នាំ ២០១៩ ហើយតាមពិតអាល់ប៊ុមនេះគ្រោងចេញតាំងពីពាក់កណ្ដាលឆ្នាំ ២០១៩ម្ល៉េះ។ ប៉ុន្តែដោយសារឆ្នាំមុន B.I ដែលជាមេក្រុមរបស់ iKON និងជាផលិតករដែរនោះ ត្រូវចេញពីក្រុម ទើបការ Comeback របស់ក្រុមត្រូវពន្យារពេលចេញ។ ចំណែកក្រុមហ៊ុនក៏បានគិតគូរយ៉ាងហ្មត់ចត់ពីស្នាដៃដែលបានធ្វើរួចកាលពីដើមឆ្នាំ ២០១៩នោះ។»
ជាក់ស្ដែង ផលិតកម្មនេះក៏បានលើកឡើងដែរថា B.I ក៏ជាអ្នកដែលរួមចំណែកក្នុងការធ្វើបទទាំងនេះដែរ ប៉ុន្តែដោយសារការចាកចេញរបស់លោក ដូចនេះក្រុមក៏ត្រូវថតបទទាំងនោះជាថ្មីឡើងវិញ ជាពិសេសជួសកន្លែងដែលមាន B.I រ៉េប ហើយទំនុកច្រៀងខ្លះក៏ត្រូវកែសម្រួលវិញដែរ។
ដូចនេះសរុបមកវិញ ផលិតកម្ម YG បានបញ្ជាក់ម្ដងហើយម្ដងទៀត ក្រៅពី B.I ក៏នៅមានផលិតករដទៃទៀតប្រចាំ YG ដែលរួមបង្កើយអាល់ប៊ុមថ្មីនេះ ជាមួយនឹងសមាជិកក្រុម។ ជាមួយគ្នានោះ YG ក៏មិនភ្លេចសម្ដែងនូវការសោកស្ដាយសម្រាប់រឿងរ៉ាវដែលបានកើតឡើង ប៉ុន្តែពីពេលនេះតទៅពួកគេនឹងប្រឹងអស់ពីសមត្ថភាព ដើម្បីថែរក្សាសមាជីកនៅសល់ទាំង ៦ឲ្យមានសុវត្ថិភាពបំផុត៕