• 2020-01-29 03:40:36
  • ចម្រៀង

Justin Bieber ប្រាប់ត្រង់ៗថាបទ "Yummy” និយាយអំពីរឿងផ្លូវភេទជាមួយប្រពន្ធ

  • 2020-01-29 03:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Justin Bieber ត្រូវ​បាន​ Ellen DeGeneres ចោទ​សួរ​​ថា​ពេល​ដែល​សរសេរ​បទ​ចម្រៀង​ "Yummy” ដែល​ជា​បទ​ចម្រៀង​​ដំបូង​នៃ​អាល់ប៊ុម​ចម្រៀង​ទី ៥ របស់​ខ្លួន តើ​រូប​គេ​គិត​អំពី​អ្វី។

ភ្លាមៗ​នោះ​ Justin បាន​ឆ្លើយ​ដោយ​ឥត​លាក់​លៀម​ថា ​ពេល​សរសេរ​បទ "Yummy” ​គឺ​បាន​គិត​ដល់​រឿង​ផ្លូវ​ភេទ​ ជា​មួយ​ភរិយា​ Hailey Baldwin ដែល​ទើប​រៀប​ការ​ថ្មីថ្មោង។ ពេល​ឮ​ចម្លើយ​នេះ ទស្សនិកជន​ដែល​ទស្សនា​ផ្ទាល់​ក្នុង​ស្ទូឌីយោ​នៃ​កម្មវិធី Ellen Show ក៏​សើច​គឹល​តែ​ម្ដង។

ក្នុង​កម្មវិធី Ellen Show ដដែល​នេះ Justin ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ជា​លើក​ដំបូង​អំពី​កាល​បរិច្ឆេទ​ចេញ​ផ្សាយ​អាល់ប៊ុម​ចម្រៀង​ថ្មី គឺ​នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ​ខាង​មុខ​នេះ៕​​

អត្ថបទ៖ សុខហេង

មតិយោបល់