• 2020-02-04 04:02:10
  • ព័ត៌មាន

ទម្លាយល្បិចសៀកសន្លឹកបៀរដ៏ល្បីរបស់ Shin Lim (វីដេអូ)

  • 2020-02-04 04:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី FactoFusion ដែល​តែង​តែ​ទម្លាយ​ល្បិច​ពី​ក្រោយ​​ការ​សម្ដែង​សៀក​ល្បីៗ​ជា​ច្រើន​នោះ បាន​បញ្ចេញ​វីដេអូ​​មួយ ដែល​បង្ហាញ​អំពី​ល្បិច​សៀក​របស់​ Ben Hart និង Shin Lim ដែល​គ្រប់​គ្នា​​ស្គាល់​ថា​ជា​អ្នក​លេង​សៀក​សិច​ស៊ី​ម្នាក់។

​​ដំបូង​គឺ​​ការ​បង្ហាញ​អំពី​ល្បិច​នៃ​ការ​សម្ដែង​សៀក​របស់ Ben Hart ក្នុង​កម្មវិធី Britian’s Got Talent នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ចាក់​ផ្សាយ​កាល​ពី​​ឧសភា ឆ្នាំ ២០១៩។ Ben Hart បាន​បង្ហាញ​ទេព​កោសល្យ​អស្ចារ្យ ដោយ​បង្ហុយ​ផ្សែង​ចេញ​ពី​កែវ​ថ្ម, ផ្លាស់​ទី​ឈើ​គូស និង​ធ្វើ​ឲ្យ​ប្រអប់​ឈើ​គូស​ក្លាយ​ជា​សន្លឹក​បៀរ។

​បន្ទាប់​មក​ទៀត​គឺ​ការ​បង្ហាញ​អំពី​ល្បិច​នៃ​ការ​សម្ដែង​របស់ Shin Lim លើ​ឆាក​កម្មវិធី America’s Got Talent រដូវ​កាល​ទី ១៣ ​ក្នុង​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១៨ ​ដែល​​ជា​ការ​សម្ដែង​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​នៃ​កម្មវិធី។

ចង់​ដឹង​​​ថា​​អ្នក​សម្ដែង​សៀក​រហស្សកម្ម​ទាំង​ពីរ​រូប ប្រើ​វិធី​​បែប​ណា​ខ្លះ​ដើម្បី​បំភ័ន្ត​ភ្នែក​ទស្សនិកជន ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​​

អត្ថបទ៖ សុខហេង

មតិយោបល់