• 2020-02-05 03:22:22
  • ព័ត៌មាន

តារា​​​ច​ម្រៀង​​​ចាស់​វស្សា​​​ពីរ​​​ដួង ប្រាប់​​​យុវ​វ័យ​​​ពី​​​ដួង​ចិត្ដ​​​ពិត​​​ក្នុង​​​ថ្ងៃ​​១៤ កុម្ភៈ​

  • 2020-02-05 03:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅសល់​ពេល​​​មិន​ដល់​​១០​ថ្ងៃ​ទៀត​ទេ ថ្ងៃ​១៤ កុម្ភៈ​​​ដែល​​​ជា​ថ្ងៃ​​​ទិវា នៃ​ក្ដី​ស្រឡាញ់​​​នឹង​ចូល​​​មក​​​ដល់​។ សម្រាប់​តា​រាច​ម្រៀង​​​ចាស់​វស្សា​​២​​ដួង គឺ​លោក ​​ព្រាប សុវត្ថិ និង​​​លោក ខេមរៈ សិរី​ម​ន្ដ បាន​ថ្លែង​សារ​ជូន​ពរ និង​បាន​​​ណែនាំ​​​ដល់​​​យុវ​ជន​​​គ្រប់​​​ត្រូវ​​គិត​​​ល្អ ហើយ​​​ធ្វើ​​​ល្អ ដើម្បី​​​តប​​​ស្នង​​​សងគុណ​​​ដល់​​​ឪពុក​​​ម្ដាយ គ្រួសារ និង​​​ស​ង្គ​ម​​​ជាតិ​​​វិញ ​​នា​​​ឱកាស​​​បុណ្យ​​​ដ៏​​​ពេញ​​​និយម​​​សម្រាប់​​​យុវ​វ័យ​​​នេះ​។​

​តារា​ច​ម្រៀង​​​ប្រចាំ​​​ផលិតកម្ម​​​រស្មី​ហង្ស​មាស លោក ព្រាប សុវត្ថិ និយាយថា សម្រាប់​​​រូប​​​លោក​​​ផ្ទាល់​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ធំដុំ​​​ដល់​​​អ្នក​​​មាន​​​គុណ​​​នោះ​​​ទេ ព្រោះ​​​លោក​​​នឹង​​​ជាប់​​​រ​វល់​​​ក្នុង​​​កម្មវិធី​​​ប្រគំ​ត​ន្ដ្រី​​​មួយ​​​នៅ​​​ខេត្ដ​​​ស្វាយ​​​រៀង​។ ប៉ុន្ដែ​​​លោក​​​សូម​​​ជូន​​​ព​រ និង​​​សុំ​​​យុវ​វ័យ​​​គ្រប់​​​រូប​​​ផ្ដល់​​​ក្ដី​​​ស្រឡាញ់​​​របស់​​​ខ្លួន​​​ចំពោះ​​​អ្នក​​​មាន​គុណ ឬ​​​អ្នក​​​ដែល​​​ខ្លួន​​​ស្រឡាញ់ ជាជាង​​​ធ្វើ​​​អ្វី​​​ដែល​​​ខុស​​​ឆ្គង​​​ធ្វើ​​​ឲ្យ​​​ឪពុក​​​ម្ដាយ​​​ពិបាក​​​ចិត្ដ​។ "​ថ្ងៃ​​​ហ្នឹង​​​គឺ​​​ជា​​​ថ្ងៃ​​​បុណ្យ​​​បង្ហាញ​​​ពី​​​ក្ដី​ស្រឡាញ់​​​ទូទាំង​​​ពិ​ភព​​​លោក  ​តែ​​​ការ​​​ស្រឡាញ់​​​ហ្នឹង​​​មាន​​​លក្ខណៈ​​​ផ្សេង​​​ៗ​​​គ្នា បើ​​​ស្រឡាញ់​​​ទៅ​​​លើ​​​ផ្លូវ​​​អាក្រក់​​​បាន​​​អាក្រក់​​​បើ​​​ស្រឡាញ់​​​ទៅ​​​លើ​​​ផ្លូវ​​​ល្អ​​​គឺ​​​បាន​​​ល្អ​។ ទោះ​​​ជា​​​យ៉ាង​​​ខ្ញុំ​​​សូម​​​ឲ្យ​​​អ្នក​​​គ្រប់​​​គ្នា​ជួប​​​តែ​​​សេចក្ដី​​​សុខ និង​​​សេចក្ដី​​​ស្រឡាញ់​​​ពិតប្រាកដ​" ។​ ​ ​ចំណែក​​​តារា​ច​ម្រៀង​​​ប្រចាំ​ផលិតកម្ម​​​សាន់​ដេ​​​លោក ​​ខេមរៈ សិរី​ម​ន្ដ វិញ និយាយថា ក្នុងឱកាស​​​នោះ​​​រូប​​​លោក​​​នឹង​​​រ​វល់​​​ខ្លាំង​​​ក្នុង​​​កម្មវិធី​​​ប្រ​គំ​តន្ដ្រី​​​មួយ​​​នៅ​​​កោះ​​​ពេជ្រ រាជធានី​ភ្នំពេញ​។ ប៉ុន្ដែ​​​លោក​​​នឹង​​​ថ្លៃ​ងសារ​​​អប់​រំ​​​ដល់​​​យុវ​វ័យ និង​​​អ្នកគាំទ្រ​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ឱ​​​កាស​​​នោះ​​​តែ​​​ម្ដង​។ លោក​​​បន្ថែម​​​ថា យុវ​ជន​​​មួយ​ចំនួន​​​នៅ​​​តែ​​​យល់​​​ខុស​​​ពី​​​អត្ថ​ន័យ​​​នៃ​​​ថ្ងៃ​​​ទិវា​​​នៃ​​​ក្ដី​ស្រឡាញ់​៖ "​ខ្ញុំ​​​ចង់​​​ឲ្យ​​​ប្អូនៗ​​​ជា​​​ពិសេស​​​មិត្ដ​​​យុវ​វ័យ​​​យល់​​​ច្បាស់​​​ពី​​​អត្ថ​ន័យ​​​ទិវា​​​នៃ​​​ក្ដី​ស្រឡាញ់ គឺ​​​គេ​​​ចង់​​​និយាយ​​​អំពី​​​អ្នក​​​មាន​​​គុណ​​​គឺ​​​ឪពុក​​​ម្ដាយ ហើយ​​​កុំ​​​គិត​​​រឿង​​​ផ្លូវ​​​ភេទ​ ​​ឬ​​​ធ្វើ​​​អ្វី​​​ដែល​​​ខុស​​​ឆ្គង​​​ក្នុង​​​ថ្ងៃ​​​នៃ​​​ទិវា​​​នៃ​​​ក្ដី​​​ស្រឡាញ់​​​នេះ​”​។​

​ដោយ​​​ភាព​​​ម​ញា​ញឹក​​​ក្នុង​​​អាជីព​​​សិល្បៈ​​​​ក្នុង​​​ថ្ងៃ​​១៤ ​​កុម្ភៈ តារា​​​ទាំង​ច​ម្រៀង​​​ចាស់​វស្សា​​​ទាំង​​​ពីរ​ដួង​​​មិន​​​បាន​​​រៀបចំ​​​កម្មវិធី​​​ស​ម្បា​​​យ​​​រីករាយ​​​អ្វី​​​សម្រាប់​​​ខ្លួន ឬ​​​ក្រុម​​​គ្រួសារ​​​ឡើយ​។ ប៉ុន្ដែ​​​ពួកគេ​​បញ្ជាក់​​​ថា ក្ដី​ស្រឡាញ់​​​ក្នុង​​​ថ្ងៃ​​​ទិវា​​​នៃ​​​ក្ដី​ស្រឡាញ់ គឺ​​​កើត​​​​ចេញ​​​ពី​​​ខ្លួន​​​ឯង​​​ផ្ទាល់ តាម​​​រយៈ​​​ការ​​​ធ្វើ​​​ខ្លួន​​​ឯង​​​ឲ្យ​​​ល្អ និង​​​មាន​​​ប្រយោជន៍​​​ដល់​​​គ្រួសារ និង​​​ស​ង្គ​ម ហើយ​​​បាន​​​ផ្ដល់​​​ជា​​​គំរូ​​​ដល់​​​យុវ​វ័យ​។​ ​ ​ទា​ក់ទង​​​នឹង​​​ថ្ងៃ​១៤ កុម្ភៈ ឬ​​​ថ្ងៃ​​​នៃ​​​ក្ដី​ស្រឡាញ់​​​នេះ​។ មាន​​​រឿង​​​មួយ​​​ដំណា​ល​​​អំពី​បព្វជិត​​​ម្នាក់​​​គឺ លោក Valentine ដែល​​​បាន​​​បម្រើ​​​សាសនា ក្នុង​​​សតវត្ស​​​ទី ៣ ដែល​​​បាន​​​ជួយ​​​ការពារ​​​នៃ​​​សេចក្ដីស្រលាញ់​​​ដល់​​​គូស្នេហ៍​​​ជន​ជាតិ រ៉ូ​​​ម៉ាំង​​​។ បច្ចុប្បន្ន​​​យុវ​ជន​​​កម្ពុជា បាន​​​យក​​​ឱកាស​​​នេះ​​​ដើម្បី​​​បញ្ជាក់​​​ពី​​​ក្ដី​​​ស្រឡាញ់​​​របស់​​​ខ្លួន​​​ចំពោះ​​​អ្នក​​​មាន​គុណ ឬ​​​អ្នក​​​ដែល​​​ខ្លួន​​​ស្រឡាញ​។ ប៉ុន្ដែ​​​យុវ​វ័យ​​​មួយ​ចំនួន ​​នៅ​​​តែ​​​បន្ដ​​​យល់​​​ខុស​​​ពី​​​អត្ថ​ន័យ​​​របស់​​​ទិវា​​​នៃ​​​ក្ដី​ស្រឡាញ់​​​នេះ​​ ហើយ​​​ពួកគេ​​​ទៅ​គិត​​​រឿង​​​ផ្លូវ​​​ភេទ ឬ​​​ព្រឹ​ត្ដិ​​​អំពើ​​​ខុស​ឆ្គង​​​ផ្សេងៗ​​​​ក្នុង​​​ថ្ងៃ​​​នេះដែល​​​ធ្វើ​​​ឲ្យ​​​ស​ង្គ​ម​​​ព្រួយបារម្ភ​​​ទៅ​​​វិញ​៕​ ​ ​ ​

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់