- 2020-02-06 06:46:54
- ស្ទីលតារា
បង្ហាញខ្លួននៅទីតាំងតែមួយថ្ងៃជាមួយគ្នា Selena Gomez ត្រូវបានគេយកប្រៀប Justin Bieber
- 2020-02-06 06:46:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញខ្លួននៅទីតាំងតែមួយថ្ងៃជាមួយគ្នា Selena Gomez ត្រូវបានគេយកប្រៀប Justin Bieber
ចន្លោះមិនឃើញ
ក្រោយពីសម្រាកអស់ជាយូរដើម្បីមើលថែខ្លួន ទាំង Selena Gomez និង Justin Bieber បានវិលត្រឡប់ចូលវិស័យចម្រៀងក្នុងអំឡុងពេលដំណាលគ្នា។ អ្នកទាំងពីរផ្ដោតសំខាន់លើការងាររបស់ខ្លួន និងតែងតែទៅកាន់ស្ទូឌីយោដើម្បីធ្វើការ។ នៅថ្ងៃទី ៤ ខែកុម្ភៈ Selena និង Justin បានបង្ហាញមុខលើដងផ្លូវនៃទីក្រុង Los Angeles ម្ដងម្នាក់ ហើយភ្លាមៗនោះរូបភាពអ្នកពីរត្រូវបានគេយកមកប្រៀបធៀប។
ក្រោយពីវិលត្រឡប់ជាមួយបទចម្រៀងថ្មី Selena ទទួលបានការសរសើរមិនដាច់ពីមាត់សម្រាប់រូបសម្រស់របស់នាង។ នាងបានផ្លាស់ប្ដូរស្ទីលសក់ និងព្យាយាមសម្រកទម្ងន់ឲ្យមានរាងស្អាតផងដែរ។ រូបភាពពីរសន្លឹកដែលគេថតបាននាងកំពុងដើរលើដងផ្លូវ នៅថ្ងៃទី ៤ កុម្ភៈ ទទួលបានការចាប់អារម្មណ៍លើអ៊ីនធឺណិត។ អ្នកលេងអ៊ីនធឺណិតនិយាយថា "នេះហើយគឺជាព្រះនាង Disney ដែលពួកគេស្គាល់"។ ដូច Selena ធ្លាប់បាននិយាយអ៊ីចឹង នាងវិលត្រឡប់លើកនេះគឺរឹងមាំជាងពីមុន។
ផ្ទុយស្រឡះទៅវិញ អតីតមិត្តប្រុសរបស់នាងគឺ Justin Bieber មានការរៀបចំខ្លួនបែបធម្មតា ពេលធ្វើដំណើរទៅកាន់ស្ទូឌីយោថតចម្រៀង។ តារាសញ្ជាតិកាណាដានេះ នៅតែមិនព្រមកោរពុកមាត់ចេញដែលធ្វើឲ្យមើលទៅចាស់ជាងវ័យ ហើយអ្នកលេងអ៊ីនធឺណិតកត់សម្គាល់ថា Justin ទំនងជាមានសុខភាពមិនល្អនោះទេ តាមរយៈការឃើញទឹកមុខមិនស្រស់ស្រាយ និងហាក់ដូចអស់កម្លាំងខ្លាំង។ ការវិលត្រឡប់ជាផ្លូវការជាមួយអាល់ប៊ុមថ្មីនៅថ្ងៃទី ១៤ ខែកុម្ភៈ កាន់តែជិតដល់ពេលហើយ ប៉ុន្តែការលេងខ្លួនរបស់ Justin នៅមិនទាន់មានការផ្លាស់ប្ដូរនៅឡើយទេ៕