• 2020-02-07 02:12:37
  • ចម្រៀង

មាស សុខ​សោភា ចាប់​ផ្ដើម​រៀប​ចំ​បទ​ ដើម្បី​​​​រាំ​សប្បាយ​ក្នុង​ថ្ងៃ​​​បុណ្យ​​​ចូល​​​ឆ្នាំ​ខ្មែរ​ហើយ!

  • 2020-02-07 02:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​​​ច​ម្រៀង​​​ប្រចាំ​​​ផលិតកម្ម​​​ថោ​ន កញ្ញា មាស សុខ​សោភា ត្រៀម​​​បទ​​​ច​ម្រៀង​​​ចង្វា​ក់​​​ក​ន្ទ្រឹ​ម និង​​​រាំ​វង់​​​ប្រពៃណី​​​ខ្មែរ​​​ចំនួន​​៥ ​​បទ ដើម្បី​​​អបអរ​​​សា​រទ​រ​​​ក្នុងឱកាស​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ថ្មី​​​ប្រពៃណីជាតិ​​​ខ្មែរ​​​ ឆ្នាំ​​២០២០ នេះ​។​

​កញ្ញា មាស សុខ​សោភា និយាយថា " មិន​​​ទាន់​​​អាច​​​ប្រាប់​​​ចំណង​​​ជើង​​​បាន​​​ទេ​​​បង ព្រោះ​​​យើង​​​កំពុង​​​តែ​​​សរសេរ​ប៉ា​រ៉ូ​ល និង​​​រក​​​ទំនុក​​​ភ្លេង ប៉ុន្ដែ​​​ដឹង​​​ច្បាស់​ថា​​​ក្នុង​​​ចំណោម​​៥​​បទ​​​នេះ​​​មាន​​​ចង្វា​ក់​​​ក​ន្ទ្រឹ​ម និង​​​រាំ​វង់ប្រពៃណីខ្មែរ ព្រោះ​​​ក្រុមហ៊ុន​​​ត្រៀម​​​អបអរសាទរក្នុង​​​ពិធី​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​" ។​ ​

​បើ​​​តាម​​​កញ្ញា មាស សុខ​សោភា​។ ផលិតកម្ម​​​ថោ​ន​​ បានត្រៀម​​​បទ​ច​ម្រៀង​​​ជា​​​ច្រើន​​​ ហើយ​ផលិតកម្ម​កំពុង​​​ឲ្យ​​​តួ និង​​​តារា​​​ច​ម្រៀង​​​ផ្សេង​​​ទៀត​​​ថត​​​ក្នុង​​​រយៈ​​​ពេល​​​ជាង​​១​​ខែ​ទៀត​នេះ មុន​​​នឹង​​​ថ្ងៃ​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​ប្រណៃ​​​ជាតិ​​​ឈាន​​​ចូល​​​មក​​​ដល់​។

ប៉ុន្ដែ​​​ចំពោះ​​​កញ្ញា​​​ផ្ទាល់ គឺ​​​មាន​​​តែ​​៥​​បទ​​​នេះ​​​ប៉ុណ្ណោះ ហើយ​​​បទ​​​ទាំង​​​អស់​​​សុទ្ធតែ​​​ថត​​​ថ្មី និង​​​មាន​​​ការ​​​យក​ចិត្ដ​​​ទុកដាក់​​​ខ្ពស់​​​ក្នុង​​​ការ​​​ផលិត​​​ ដើម្បី​ទាក់ទាញ​អារម្មរណ៍របស់ទូរទស្សនិកជន និង​អ្នកស្ដាប់​ស្ដាប់​​គ្រប់វ័យ។​ ​

​សូម​​​រំលឹក​​​ថា ពិធី​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​ប្រពៃណី​​​ជាតិ នឹង​​​ប្រារ​ព្ធ​​​ឡើង​​​ចាប់​​​ពី​​​ថ្ងៃ​​​ទី​១៣ ដល់​​​ថ្ងៃ​​​ទី​១៦ ខែ​​​មេសា។ ក្នុង​​​ឱកាស​​​នេះ​ ក៏​​​មាន​​​ផលិតកម្ម​​​មួយ​ចំនួនទៀត​ នឹង​ចេញបទចម្រៀង​​​ថ្មី​​​ៗ​​​ដល់​​អ្នកគាំទ្រ​របស់​ខ្លួន​ជាច្រើន​បទដែរ​៕​

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់